មិនទាន់អស់ទេ! សញ្ញាបត្របាក់ឌុបរបស់សិស្សម្នាក់ ក្រសួងដាក់ថា កើតនៅឆ្នាំ២០០

  • 2018-09-27 02:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ដែល​ក្រសួង​ចាប់​ផ្ដើម​ឲ្យ​បេក្ខជន​ទៅ​ដក​នោះ មាន​ករណី​ខុស​ប្រក្រតី​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​ដែរ​មាន​បេក្ខជន​ខ្លះ ចេញ​ឈ្មោះ​ផ្សេង​ដាក់​រូប​ផ្សឹង ខុស​ភេទ ពុំ​មាន​បោះ​ត្រា​ជា​ដើម។ ឥឡូវ​នេះ​ស្រាប់​តែ​មាន​ការ​ចែកចាយ​ព្រោង​ព្រាត លើ​វិញ្ញាបនបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​របស់​បេក្ខជន​ម្នាក់ មាន​ឈ្មោះ​ថា អឹង ដូណា ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​ក្រសួង​ដាក់​ថា កើត​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​០២០០។

បេក្ខជន អឹង ដូណា ត្រូវបានក្រសួងដាក់ថាកើតឆ្នាំ២០០

បេក្ខជន​រូប​នេះ​ថែម​ទាំង​ទទួល​បាន​និទ្ទេសB ក្នុង​លំដាប់​ពិន្ទុ​រហូត​ដល់ ៩៩,៣១៩​ឯណោះ។ មាន​ការ​លើក​ឡើង​ថា ប្រសិន​បើ​សញ្ញាបត្រ​បណ្ដោះ​អាសន្ន​ចេញ​ខុស​ដូចនេះ តើ​បេក្ខជន​យក​ទៅ​ប្រើ​ការ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ?

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ឯកឧត្ដម​ រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រាប់ Sabay ថា ចំពោះ​បញ្ហា​ខុស​ប្រក្រតី​នៅ​លើ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន ដូចជា​ករណី​ដាក់​រូប​ខុស​ម្ចាស់ ខុស​ភេទ ពុំ​មា​ន​បោះ​ត្រា​ជាដើម​នោះ គឺ​ក្រុម​ការងារ​បច្ចេកទេស កំពុង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ​ហើយ ដើម្បី​រក​ឲ្យ​ឃើញ​ថា ពិត​ជា​មាន​រឿង​ទាំង​នេះ​កើត​ឡើង​ពិត​មែន​ឬ​យ៉ាង​ណា?

បេក្ខជនម្នាក់នេះត្រូវបានក្រសួងយករូបអ្នកផ្សេងមកដាក់

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បន្ថែម​ទៀត​ថា ចំពោះ​ការ​សុំ​កែ​តម្រូវ ក្នុង​ករណី​វិញ្ញាបនបត្រ​មាន​ភាព​មិន​ប្រក្រតី បេក្ខជន​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​មក​កាន់​នាយក​ដ្ឋាន​រដ្ឋបាល​។ ចំពោះ​ករណី​សាលា​ណា​ដែល​ទារ​លុយ​ពី​សិស្ស ក្នុង​ករណី​​ទារ​លុយ​ពី​សិស្ស​ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​ គឺ​ក្រសួង​អនុញ្ញាត​ឲ្យ​បេក្ខជន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​នាយកដ្ឋាន​រដ្ឋបាល នៃ​ទីស្ដីការ​ក្រសួង​អប់រំ ដោយ​មាន​ភ្ជាប់​ជាមួយ​ភស្តុតាង​ ដើម្បី​ដាក់​ទម្ងន់​លើ​បញ្ហា​ដែល​បាន​កើត​ឡើង និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី