ថ្ងៃនេះឆៀងទៅឲ្យបាន! ប្រូម៉ូសិនសន្ធឹកសន្ធាប់តម្រៀបគ្នាក្នុងពិព័រណ៍នៅបេប៊ីអោតឡេតវិមានឯករាជ្យ ២ថ្ងៃប៉ុណ្ណោះ

  • 2018-09-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពិព័រណ៍​ម្សៅ​ដោះ​គោ» ដំបូង​គេ​នៅ​កម្ពុជា​ចាប់​ផ្តើម​ហើយ គឺ​នៅ​ថ្ងៃ​នេះ និង ស្អែក​ នៅ​ហាង Baby Outlet វិមានឯករាជ្យ ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​៨យប់​ ដោយ​បើ​ក​ទូលាយ​​ឲ្យ​ម្តាយ​ឪពុក​អាច​នាំ​កូន និង​ញាតិ​មិត្ត​បង​ប្អូន​ពី​គ្រប់​ទិញ​ទី ​ចូល​រួម​លេង​កម្សាន្ត​ដោយ​សេរី និង​ជួប​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ពី​ផលិតផល​កុមារ​ជាច្រើន​ប្រភេទ ពិសេស​គឺ​ឱកាស​ទិញ​ទំនិញ​គុណភាព​ល្អ​ៗ​ជាច្រើន ក្នុង​តម្លៃ​ប្រូម៉ូសិន​ដ៏​ពិសេស​មិន​ធ្លាប់​មាន។

លើស​ពី​នេះ​ទៀត! រាល់​ការ​ទិញ​ទំនិញ​ក្នុង​ហាង Baby Outlet វិមានឯករាជ្យ អំឡុង​ពេល​ពិព័រណ៍​រយៈពេល ២ ថ្ងៃ​នេះ អតិថិជន​មាន​សិទ្ធ​ចាប់​ឆ្នោត​យក​រង្វាន់​ជាច្រើន​ភ្លាម​ៗ។

កុំ​ស្ទាក់ស្ទើរ! ​​ នាំ​កូន​ៗ​ទៅ​លេង​Baby Outlet វិមានឯករាជ្យ​ឥលូវ​នេះ ដឹង​តែ​ចំណេញ​ច្រើន​ហើយ សប្បាយ​ទៀត។ ជូន​ពរ​គ្រប់​គ្នា​​ឲ្យ​ចាប់​បាន​ប៉េង​ប៉ុង​ពណ៌​មាស​ណា៎!!

ពិព័រណ៍​នេះ​បាន​សម្រិតសម្រាំង​ប្រមូល​ផ្តុំ​ម៉ាក​ផលិតផល​ម្សៅ​ទឹក​ដោះ​គោ​ល្អៗ ល្បី​ៗ​ជាច្រើន​ និង​ផលិតផល​ចាំបាច់​សម្រាប់​​ការ​វិវឌ្ឍ​របស់​កុមារ​ដ៏​សម្បូរ​បែប ពី​គ្រប់​ទីកន្លែង​​ដាក់​មួយ​កន្លែង ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ម្តាយ​ឪពុក​អាច​ស្វែងយល់​ និង​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ជា​ទុន​ដល់​ការ​សម្រេច​ចិត្ត​មុន​ទិញ​ផលិតផល​ណា​មួយ​ឲ្យ​កូន​ជា​ទី​ស្រលាញ់​ខ្លួន ដែល​ក្នុង​នោះ​រួមមាន ផលិតផល ម្សៅ​ទឹក​ដោះ​គោ Dumex ,Nutrilatt, RoyalAusNZ ,Babybio, Physiolac, ដបទឹកដោះ Hegen, សម្ភារៈ​ប្រើប្រាស់​កុមារ​​ម៉ាកNanny, ទឹក​ផ្លែ​ឈើ​organic សម្រាប់​កុមារ​ SAN BENEDETTO ជាដើម។​

កុំ​ខាន​ណា៎! តែ ២ថ្ងៃប៉ុណ្ណោះ នៅ​ថ្ងៃទី២៩ និង ៣០ កញ្ញា ២០១៨ ចាប់​ពីម៉ោង ៨ព្រឹក ដល់៨ យប់។

ដើម្បី​ដឹង​ពី​កម្មវិធី​ពិសេសៗ និង​ប្រ៉ូម៉ូសិន​ថ្មីៗ​ផ្សេង​ទៀត សូម​តាម​ដាន​ហ្វេសប៊ុក​ផ្លូវការ​របស់​ ហាង Baby Outlet ឬ វិបសាយ www.bbocambodia.com៕​

អត្ថបទ​៖ ដេត​ លីដា