កាន់តែទំនើបហើយ! ឆាប់ៗនេះចង់ជិះរថភ្លើងពីភ្នំពេញ ទៅកំពតចំណាយពេលតិចបំផុត
- 2018-10-01 08:05:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែទំនើបហើយ! ឆាប់ៗនេះចង់ជិះរថភ្លើងពីភ្នំពេញ ទៅកំពតចំណាយពេលតិចបំផុត
ចន្លោះមិនឃើញ
ក្នុងកិច្ចប្រជុំគណៈកម្មការទី១០ នៃព្រឹទ្ធសភាជាតិ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត បានអះអាងពេញៗមាត់ ដោយការជឿជាក់ថា នៅពេលខាងមុខនេះនឹងមានរថភ្លើងល្បឿនលឿន ពីភ្នំពេញ ទៅខេត្តកំពតដោយចំណាយពេលធ្វើដំណើរត្រឹមតែ១ម៉ោងប៉ុណ្ណោះ។
បន្ថែមលើពីនេះទៀតអភិបាលខេត្ត អំណោយផលផ្នែកដំណាំទុរេននេះ បានទម្លាយឲ្យដឹងថា ខេត្តក៏នឹងគ្រោងបង្កើតព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីបង្កើនការទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តឲ្យកាន់តែច្រើនទៀត។ ឯកឧត្ដមបន្តថា គម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ៥០លានដុល្លារ។
ឯកឧត្ដម ជាវ តាយ នឹងលើកគម្រោងនេះ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ដើម្បីឲ្យគម្រោងនេះលេចចេញជារូបរាងពិតប្រាកដមែន ជាពិសេសគឺស្របទៅតាមបទដ្ឋានស្តង់ដាអន្តរជាតិ៕
ចុចអានអត្ថបទពាក់េព័ន្ធ៖