កាហ្វេល្បីរាប់រយសាខានៅថៃ ពេលនេះបើកនៅខ្មែរថែម ១ ទៀតហើយ
- 2018-10-02 04:20:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាហ្វេល្បីរាប់រយសាខានៅថៃ ពេលនេះបើកនៅខ្មែរថែម ១ ទៀតហើយ
ចន្លោះមិនឃើញ
ម៉ាកកាហ្វេល្បីមានដល់ ៥០០សាខា នៅប្រទេសថៃ អ៊ីនថៈនីន (Inthanin) បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត កាលពីម្សិលមិញ ដែលមានទីតាំងនៅក្នុងបុរី ប៉េង ហួត បឹងស្នោ ផ្លូវប៉ូឡារីស ដោយមានវត្តមានលោកជំទាវ ម៉ែន សំអន ចូលរួមផងដែរ។
លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RCG Retail (Cambodia) ដែលទទួលបានសិទ្ធិផ្ដាច់មុខនាំចូលកាហ្វេ អ៊ីនថៈនីន បានឲ្យដឹងថា ដោយមើលឃើញថា ទីផ្សារកាហ្វេនៅកម្ពុជាមានការរីកចម្រើនជាលំដាប់ ហើយកាហ្វេបានក្លាយជាជម្រើសភេសជ្ជៈមួយដ៏ពេញនិយមប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យ ទើបមានការសម្រេចចិត្តបើកហាងជាបន្តបន្ទាប់។
អ៊ីនថៈនីន ជាប្រភេទកាហ្វេសរីរាង្គ ដាំដុះមានលក្ខណៈសាមញ្ញ ហើយទទួលស្គាល់គុណភាពដោយប្រទេសថៃ និងផលិតឡើងស្របតាមស្តង់ដារអន្តរជាតិប្រកបដោយគុណភាពខ្ពស់ មានអនាម័យ មានរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងដាក់លក់ដោយមានផាសុកភាព។
លោកស្រី បានបន្ថែមទៀតថា៖ "ការវិនិយោគរបស់យើងតាមរយៈការបើកសាខាកាហ្វេ អ៊ីនថៈនីន នៅកម្ពុជា រំពឹងថានឹងបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង ២ ០០០ការងារ ចាប់ពីឆ្នាំ២០១៨ ដល់ ២០២២...យើងក៏មានគម្រោងពង្រីកសាខានៅកម្ពុជាឲ្យបានប្រមាណ ១០០សាខា ក្នុងពេលនេះដែរ"។
ហាងកាហ្វេ អ៊ីនថៈនីន បានបើកដំណើរការជាលើកដំបូងកាលពីឆ្នាំ ២០០៦ ដោយបច្ចុប្បន្នមានជាង ៥០០សាខានៅក្នុងប្រទេសថៃ ហើយមកទល់ពេលនេះ ក្រុមហ៊ុន Bangchak Corportion Plc និង ក្រុមហ៊ុន Bangchak Retail បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំ អ៊ីនថៈនីន ទៅកាន់ទីផ្សារពិភពលោក ដោយចាប់ផ្ដើមពីប្រទេសជិតខាង និងប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់៕