Sturridge យល់យ៉ាងណា អំពី​ការ​ដឹក​នាំ​របស់​លោក Klopp?

  • 2018-10-03 12:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​របស់​ក្លឹប​ហង្សក្រហម​ Liverpool កីឡាករ​ Daniel Sturridge បាន​និយាយ​លើក​សរសើរ​អ្នក​ចាត់ការ​ទូទៅ​ក្លឹប​លោក​Jurgen Kloppថា​ជា​អ្នក​ចាត់​ការ​ទូទៅ​មួយ​ដ៏​អស្ចារ្យ​ បើ​ទោះ​បី​ជា​រូប​គេ​ទទួល​បាន​ម៉ោង​លេង​តិច​តួច​ក្តី​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ក្រុម​ការងារ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​ Sturridge បាន​លើក​ឡើង​ថា​៖ " នៅ​ពេល​ដែល​យើង​បាន​លេង​ យើង​ត្រូវ​តែ​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​ មិន​ថា​បាន​លេង​ ៤-៥​នាទី ឬ​បាន​ចូល​ក្នុង​ជម្រើស​ដំបូង​ឡើយ។ ពេល​ដែល​យើង​លេង​ក្រោម​ទឹក​មុខ​ញញឹម​ហើយ​ខំ​ប្រឹង​ដាក់​សម្ពាធ​គូ​ប្រកួត​តាម​របៀប​របស់​យើង​ ខ្ញុំ​ជឿ​ថា​ក្រុម​ណា​ក៏​យើង​អាច​យក​ឈ្នះ​បាន​ដែរ​ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ក្រុម​យើង​មាន​កីឡាករ​ល្អ​ៗ ហើយ​មាន​អ្នក​ចាត់ការ​ទូទៅ​ដ៏​អស្ចារ្យ​ ថែម​ទាំង​មាន​អ្នក​គាំទ្រ​ដែល​តែង​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង​គ្រប់​គ្នា​ តើ​មាន​អី​ដែល​ពួក​យើង​ត្រូវ​ការ​ទៀត​? "

Daniel Sturridge បាន​ស៊ុត​ចូល​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៧​លើក​នៅ​គ្រប់​កម្មវិធី​របស់ក្លឹបLiverpool បន្ទាប់​ពី​ចំណាយ​ពេល​ពាក់​កណ្ដាល​រដូវកាល​មុននៅ​ក្លឹប​ West Brom ក្នុងនាមជាកីឡាករខ្ចីជើង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម