Hero 7 ម៉ូដែល​តែមួយ ខុស​តែ​ពណ៌ តម្លៃ​ខុស​គ្នាដាច់​ អានអត្ថបទនេះទៅ លែង​ឆ្ងល់ទៀតហើយ

  • 2018-10-07 23:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់មួយ​ចំនួន អាច​​ឆ្ងល់​ GoPro Hero 7(Black, White & Silver) តែមួយ​ ហេតុអ្វី​តម្លៃខុសគ្នា? បើ​និយាយ​ពី​សមត្ថភាព​ថត និង​មុខងារ​ថ្មីៗ​ដែល GoPro យក​មក​ដាក់​លើ Hero7 ​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ទេ។

រូបភាព៖ ផ្តល់ដោយ​សំបុកអាយធី

ចំពោះ​ភាព​ខុស​គ្នា​រវាង Hero 7 ទាំង​បី​ពណ៌គឺ​៖

១). HERO7 White(ពណ៌​ស) មាន​តម្លៃ ១៩៩ ដុល្លារ​​ ត្រឹម​អាច​ថតបាន​ Full HD ឬដល់​ 1440p ជាមួយ​កាមេរ៉ាទំហំ​ 10MP។ វា​អត់​មាន​ LCD តូច​ខាង​មុខ​ទេ​ តែ​បើ​មិន​ចាំបាច់ វា​នឹង​ជួយ​សន្សំ​ថាមពល​ថ្ម​ផងដែរ ។

២). HERO7 Silver(ពណ៌​ប្រាក់) មាន​តម្លៃ ២៩៩ ដុល្លារ ជា​កាមេរ៉ា​កម្រិត mid-range សម្រាប់​អ្នក​ត្រូវការ មុខងារវីដេអូ 4K 30fps ហើយសាកថ្មជាមួយនឹង built-in battery ផ្ទាល់ (មិនអាចដោះដូរបានឡើយ)។

៣). HERO7 Black (ពណ៌​ខ្មៅ) មាន​តម្លៃ ៣៩៩ ដុល្លារ ជាកាមេរ៉ាកំពូលរបស់ GoPro ជាមួយនឹងមុខងារ advanced មួយចំនួនរួមមាន៖ Hypersmooth ឬហៅថា Gimbal killer វីដេអូហ្នឹង​ច្បាស់ល្អ TimeWrap ជាមុខងារថតពន្លឿនវីដេអូ (ស្រដៀងនឹង time-lapse ដែរ) ហើយវាហ្នឹង​ល្អណាស់ ។

បន្ថែមលើសនេះទៀត Slomo x8 ធ្វើឲ្យវីដេអូយឺតៗ ដោយមិនចាំបាច់ចូលកែក្នុងកុំព្យូទ័រឡើយ (ចំណាំ៖ slomo x2 ក៏មានផងដែរលើ HERO7 Silver/White) ហើយកាមេរ៉ាថ្មីទាំងបីនេះ មានមុខងារការពារជម្រាបទឹក waterproof បានជម្រៅ១០ម៉ែត្រ អាច Live និងថតវីដេអូទុកបានកម្រិត 4K ដូចគ្នា និងអាចភ្ជាប់ប្រើជាមួយកម្មវិធី GoPro ដូចគ្នាផងដែរ។

តាមរយៈ​ការ​ប្រៀបធៀប​នេះ ប្រិយមិត្តដែលកំពុង​ចាប់​ចិត្ត​លើ GoPro Hero 7 អាច​ចែក​ឲ្យ​ដាច់​បាន​ហើយ ចាំកាល​ទៀតទិញហ្មងទៅ ទុក​ដើរលេងខែភ្ជុំ៕

ចំពោះតម្លៃអាចរក បាននៅទីនេះ

អត្ថបទ៖ រក្សា