ក្តៅៗ! GoPro Hero 7 ចេញផ្លូវការហើយ បន្ថែម​មុខងារ​ថ្មីច្រើន តែ​តម្លៃ​រក្សា​នៅ​ដដែល(វីដេអូ)

  • 2018-09-20 14:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន GoPro ទើប​តែ​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រភេទ​ Action Camera ជំនាន់​ថ្មី ម៉ូឌែល Hero 7 ស្ថិត​ក្នុង​ជម្រើស​ពណ៌​ស ទឹក​ប្រាក់ និង​ខ្មៅ ត្រៀម​ដាក់​លក់​នា​ថ្ងៃ​ទី ២៧ ​កញ្ញា​ស្ថិត​ក្នុង​តម្លៃ ១៩៩/២៩៩/៣៩៩ ដុល្លារ

ជំនាន់​ Black បន្ត​ប្រើប្រាស់​អង្គ​គណនា​ដូច​មាន​លើ​ GoPro ឆ្នាំ​ទៅ ដោយ​ផ្តល់​សមត្ថភាព​នូវ​ការ​ថត​វីដេអូ​កម្រិត 4K លក្ខខណ្ឌ 60fps Super Slow Motion ជាមួយ​មុខងារ​ការ​អនុញ្ញាត​ឲ្យ​ផ្សាយ​ផ្ទាល់​ទៅ​ខាង​ក្រៅ មុខងារ Hyperlapse-style (ការ​ថត Time-lapse) និង​ការ​ពង្រឹង​ខ្លាំង​បំផុត​លើ​មុខងារ​ទប់​លំនឹង។

វិមាត្រ​តួ​ខ្លួន​ទាំង​ស្រុង​ប្រហែល​គ្នា​ធៀប​នឹង Hero 5/Hero 6 Black បែប​នេះ​អ្នក​ក៏​អាច​ប្រើ​គ្រឿង​បរិក្ខារ​ឬ​ឧបករណ៍​ជំនួយ​បាន​តែ​មួយ​ដូច​គ្នា។ ដោយ​គាំទ្រ​មុខងារ​ការពារ​ជម្រាប​ទឹក​មក​ពី​នាយ ជំនួយ​ឲ្យ​អេក្រង់ LCD កាន់​តែ​មាន​ភាព​រហ័ស អម​មុខងារ​បញ្ជា​ដោយ​សំឡេង Voice Control បន្សំ​ថាមពល​ថ្ម​នៅ​ដដែល។

ការ​អភិវឌ្ឍ​លើ​អង្គ​គណនា GP1 រយៈ​ពេល ១ ឆ្នាំ​ពេញ​ជំរុញ​ឲ្យ Hero 7 Black មាន​ការ​បន្ថែម​ទំហំ RAM ធំ​ជាង​មុន ក៏​នឹង​ជួយ​ឲ្យ​ល្បឿន​ដំណើរការ​មាន​ភាព​ប្រសើរ​ឡើង​ធៀប​នឹង​ជំនាន់​សិស្ស​ប្អូន។ មុខងារ​ទប់​លំនឹង​បែប Digital Image Stabilization ជំនាន់​ថ្មី​ឲ្យ​ឈ្មោះ​ថា Hypersmooth មិន​ថា​តែ​ការ​ថត​អំឡុង​ពេល​រត់​ឬ​ធ្វើ​សកម្មភាព​ណា​មួយ សឹង​តែ​អ្នក​ប្រើ​ពុំ​ចាំ​បាច់​ភ្ជាប់ Mount ឬ​ឧបករណ៍​ជំនួយ​ទៀត​នោះ​ទេ។

ដូច​បញ្ជាក់​ពី​ខាង​លើ Hero 7 ក៏​អាច​ផ្សាយ​ផ្ទាល់​ទៅ​កាន់​បណ្តាញ​សង្គម Facebook, Twitch, YouTube ឬ Vimeo តាម​រយៈ​ការ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ីនធឺណិត​ស៊ីម​លើ​ទូរសព្ទ។ ក្រៅ​ពី​នោះ​ការ​ពង្រឹង​លើ​ការ​ថត Time-lapse ឲ្យ​ឈ្មោះ​ TimeWarp និង​មុខងារ SuperPhoto ដំណើរការ​ដូច​ Smart HDR មាន​លើ​ស្មាតហ្វូន​កំពូល Google Pixel និង iPhone ជំនាន់​ក្រោយ។

ក្នុង​ទំហំ​ចាប់​យក​រូបភាព​នូវ​កម្រិត 12MP អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ជម្រើស​ការ​ថត RAW និង​ផ្តិត​បែប​រូបភាព​បញ្ឈរ​គាំទ្រ​ការ​ពេញ​និយម​លើ​បណ្តាញ​សង្គម Instagram ខណៈ Hero 7 Black ដដែល​នឹង​អាច​ថត​វីដេអូ​ 4K លក្ខខណ្ឌ 60fps ស្រប​ពេល 2,7K លក្ខខណ្ឌ 120 fps និង 1 080p ហក់​ដល់ 240fps។

ប៉ុន្តែ​ជំនាន់ Hero 7 White និង Silver ថ្វី​បើ​មាន​តម្លៃ​ថោក​ជាង​ Black ប៉ុន្តែ​ពុំ​ប្រើប្រាស់​ឈីប​ជំនាន់​ក្រោយ GP1 មួយ​ផ្សេង​ទៀត​ប្រភេទ​ថ្ម​ភ្ជាប់​ក្នុង​ម៉ាស៊ីន​មិន​អាច​ដោះដូរ​បាន​និង​មិន​គាំទ្រ​ជាមួយ​ឧបករណ៍ Karma Grip បូក​ផ្សំ​សមត្ថភាព​ថត​វីដេអូ​ក៏​បាន​ត្រឹម 4K លក្ខខណ្ឌ 30fps និង​រូបភាព​កម្រិត 10MP (Hero 7 Silver) ហើយ​ក៏​កាន់​តែ​ទាប​បំផុត​ដល់ 1 440p សម្រាប់ Hero 7 White។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា