អ៊ុំ សេរីរ័ត្ន វះកាត់​ជោគជ័យ​​ តែ​មិន​ទាន់​ដឹង​ពេល​វេលា​ចូល​លេង​វិញ

  • 2018-10-14 07:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​បាន​វះកាត់​​ជង្គង់​របស់​ខ្លួន​ជោគជ័យ​មុន​​នេះ​នៅ​ប្រទេស​វៀតណាម។

អ៊ុំ សេរីរ័ត្ន

​អ្នក​ចាំ​ទី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​ប្រទេស​វៀតណាម​ថា ជង្គង់​របស់​ខ្លួន​មាន​សភាព​ធ្ងន់ធ្ងរ ដែល​គ្រូ​ពេទ្យ​នៅ​ទី​នោះ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ពេលណា​អាច​​ចូល​ហាត់​វិញ​​ទេ។ ពេល​នេះ​រូប​គេ​កំពុង​សម្រាក​នៅ​វៀតណាម​សិន។

អ៊ុំ សេរីរ័ត្ន បាន​សម្រាក​​ព្យាបាល​របួស​ជង្គង់​នេះ​កាល​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៨។ អ្នក​ចាំ​ទី​រូប​នេះ​តែង​មាន​មុខ​សឹង​រាល់​ដង​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ចុង​ក្រោយ​របស់​ជម្រើស​ជាតិ​កម្ពុជា តែ​កាល​ប៉ះ​ម៉ាឡេស៊ី​ ដែល​កម្ពុជា​ចាញ់​៣-១​​ និង​ស្មើ​ទីម័រខាងកើត ២-២ មិន​បាន​ជាប់​ជម្រើស​ជាតិ​ឡើយ​ ព្រោះ​របួស៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​