តួ​ចិន​​ល្បី Chow Yun Fat សុខ​ចិត្ត​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ ៧១៤​លាន​ដុល្លារ ថា​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​លោក

  • 2018-10-16 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចិន​ដ៏​ល្បី Chow Yun Fat ដែល​​យើង​បាន​ស្គាល់​លោក​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង ជើង​កន្ដ្រៃ​ហោះ "Crouching Tiger, Hidden Dragon” កាល​ពី​ទសវត្ស​រ៍​៩០ ពេល​នេះ​បាន​បង្ហាញ​ពី​គម្រោង​កេរមរតក​ ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល។ តារា​សម្ដែង​វ័យ​៦៣​ឆ្នាំ​រូប​នេះ ប្រាប់​ទស្សនាវដ្ដី Jayne Stars ក្នុង​កិច្ច​សម្ភាសន៍​ថ្មីៗ​នេះ​ថា លោក​មាន​គម្រោង​បរិច្ចាគ​ទឹក​ប្រាក់​ទាំង​អស់​ ៧១៤​លាន​ដុល្លារ​របស់​ខ្លួន​ ឲ្យ​ទៅ​សប្បុរសធម៌។

“សុបិន​របស់​ខ្ញុំ​គឺ​ដើម្បី​រស់​នៅ​ដោយ​សប្បាយ​ចិត្ត តាម​បែប​ជា​មនុស្ស​ធម្មតា​មួយ​រួប។" លោក​បាន​ថ្លែង​ប្រាប់​ សារព័ត៌មាន​ដដែល​នេះ​ថា​ដូច្នេះ។ លោក​បន្ថែម​ថា "អ្វី​ដែល​លំបាក​បំផុត​នោះ ​គឺមិន​មែន​ពី​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​រក​បាន​នោះ​ទេ ប៉ុន្តែ​គឺ​ការ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​មាន​ភាព​ស្ងប់​សុខ​ និង​មិន​ខ្វល់​ខ្វាយ​ទៅ​វិញ​ទេ ដែល​ពិបាក​ធ្វើ​នោះ។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តួ​ល្បី​រូប​​នេះ បញ្ជាក់​ថា​ខ្លួន​ចំណាយ​ទឹក​ប្រាក់​តែ ១០២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដើម្បី​រស់​នៅ​ដោយ​ខ្លួន​ឯង។ លោក​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​ Nokia យ៉ាង​កញ្ចាស់​អស់​រយៈ​ពេល ១៧​ឆ្នាំ​ រហូត​ដល់​វា​ខូច​ ហើយ​ក៏​សម្រេច​ចិត្ត​ទិញ​ Smartphone ប្រើ​ប្រាស់​កាល​ពី​២​ឆ្នាំ​មុន។

ចំពោះ​មួល​ហេតុ​នៃ​​ការ​បរិច្ចាគ​ទឹក​ប្រាក់​មហាសាល​បែប​នេះ Chow និយាយ​ថា​ទឹក​ប្រាក់​នេះ មិន​មែន​ជា​របស់​លោក​ទេ លោក​គ្រាន់​តែ​រក្សា​ទុក​វា​​ប៉ុណ្ណោះ​។ លោក​គិត​ថា​ទឹក​ប្រាក់​នេះ គួរ​តែ​ប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​នឹង​ជា​ជំនួយ​ដល់​អ្នក​ខ្វះ​ខាត​ក្នុង​ជីវិត៕

​​

ប្រភព៖ People   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី