សាលារៀន និងក្រុមហ៊ុនជប៉ុន នាំគ្នាជំរុញឲ្យមនុស្សយំ ព្រោះហេតុផលមួយ

  • 2018-10-16 08:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារៀន និង​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ប្រទេស​ជប៉ុន កំពុង​ជំរុញ​ឲ្យ​សិស្ស និង​បុគ្គលិក​របស់​ខ្លួន​យំ​ឲ្យ​បាន​ច្រើន​ដើម្បី​បំបាត់​ស្ដ្រេស និង​បង្កើន​សុខភាព​ផ្លូវចិត្ត។

យោង​តាម​គ្រូ​បង្រៀន​យំ លោក Hidefumi Yoshida អាយុ ៤៣​ឲ្យ​ដឹង​ថា "​ការ​យំ​គឺ​មាន​ប្រសិទ្ធិភាព​ជាង​ការ​សើច ឬ​គេង​ដើម្បី​បំបាត់​ស្ត្រេស។" លោក​គ្រូ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​អ្នក​យំ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ អ្នក​នឹង​អាច​រស់​នៅ​ជាមួយ​ជីវិត​ដែល​គ្មាន​ស្ត្រេស។ តាម​រយៈ​ការ​បង្រៀន​របស់​ខ្លួន លោក Yoshida បាន​ប្រើប្រាស់​វិធី​ផ្សេង​ៗ​ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​យំ​ដូច​ជា ការ​មើល​រឿង​កម្សត់​ស្រក់ទឹកភ្នែក, ស្ដាប់​ចំរៀង​ចាក់​ដោត​អារម្មណ៍ ឬ​អាន​សៀវភៅ​ជំរុញ​ទឹក​ចិត្ត​ជា​ដើម។

លើស​ពី​នេះ​ទៀត អ្នក​ជំនាញ​ជា​ច្រើន​ជឿជាក់​ថា ទឹក​ភ្នែក​នៃ​ភាព​សោកសៅ និង​ទឹកភ្នែក​នៃ​ភាព​រីករាយ ដោយ​សារ​តែ​ការ​យំ​ជួយ​បន្ធូរ​សម្ពាធ​ក្នុង​ប្រព័ន្ធប្រសាទ និង​ភ្ញោច​សកម្មភាព​ប្រព័ន្ធ​ប្រសាទ៕

ចុចអាន ៖

ប្រភព៖ Japantimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី