ខែតុលានេះ សម្បូរខួបតារា ខ្លះកើតក្នុងថ្ងៃតែមួយក៏មាន ចំពេលបុណ្យទានក៏មាន
- 2018-10-17 03:06:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែតុលានេះ សម្បូរខួបតារា ខ្លះកើតក្នុងថ្ងៃតែមួយក៏មាន ចំពេលបុណ្យទានក៏មាន
ចន្លោះមិនឃើញ
ត្រឹមពាក់កណ្ដាលខែតុលានេះ តារាៗជាច្រើនបានប្រារព្ធខួបកំណើតរបស់ខ្លួន ពួកគេខ្លះ កើតចំថ្ងៃតែមួយទៀតផង ហើយតារាខ្លះទៀតចំបុណ្យភ្ជុំតែម្ដងក៏មាន។ ថ្ងៃនេះ Sabay សូមលើកយកតារាទាំងនោះ ដែលមានថ្ងៃកំណើត គិតត្រឹមពាក់កណ្ដាលខែតុលានេះ៖
ហេង កែវនីតា
ពិធីការីនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន មានថ្ងៃកំណើតទី១៦ ខែតុលា។ មិត្តភ័ក្ដិ និងសាច់ញាតិរបស់អតីតកញ្ញាឯកសាប៊ូលុច្ស រូបនេះ បានរៀបចំខួបកំណើតឲ្យយ៉ាងភ្ញាក់ផ្អើល និងសប្បាយរីករាយខ្លាំងណាស់។
ឆន សុវណ្ណរាជ
ឆ្នាំនេះ លោកជ្រើសរើសថ្ងៃដើរលេងនៅក្រៅប្រទេស ចំថ្ងៃកំណើតរបស់ខ្លួន គឺថ្ងៃ ១០ ខែតុលា។ ទោះមិនបានធ្វើខួបនៅស្រុកខ្មែរក៏ដោយ តែមិត្តភ័ក្ដិនិងបងប្អូនរបស់ម្ចាស់បទ "ម្ដងនេះសុំទោសខ្លួនឯង"ជូនពរដល់តារារូបនេះយ៉ាងព្រោងព្រាត សប្បាយរីករាយពីចម្ងាយ។ កំលោះសង្ហារូបនេះ ឧស្សាហ៍ផ្ដល់កាដូសម្រាប់ខ្លួនណាស់ ហើយឆ្នាំនេះកាដូរធំមួយគឺទៅកម្សាន្តនៅបារាំង ស្វីសនិងបន្តទៅប្រទេសក្រិកផងដែរ។
សុខ ស្រីនាង
ស្រីស្អាតរូបនេះ មានថ្ងៃកំណើតនៅថ្ងៃ ១០ ខែតុលា ដោយអ្នកគាំទ្ររបស់តារាចម្រៀងរាងខ្ពស់ស្រលះរូបនេះ រៀបចំឲ្យជាពិសេស។ ខួបឆ្នាំនេះ ស្រីនាងឈុតពណ៌ក្រហមឡើងស្រស់ស្អាត និងសប្បាយរីករាយញញឹមបិទមាត់មិនជិតនោះទេ។
អ៊ីវ៉ា
ខួបរបស់ស្រីស្អាតនៅសាន់ដេរូបនេះ ឆ្នាំនេះអ្វីដែលគេចាប់អារម្មណ៍ជាងគេ គឺកញ្ញាទទួលបាននំខេកប្លែកៗច្រើន ដែលនំនីមួយៗមើលទៅកំប្លែង គួរឲ្យចង់សើច។ ម្ចាស់បទ "បែកគេមួយភ្លែតបានទេ" នៅថ្ងៃទី១០ ខែតុលា។
វី ឌីណែត បាន មុន្នីលក្ខ័ និង ឈិន រតនៈ
ស្រីស្អាតនៅផលិតកម្មតែមួយរួមគ្នា មានថ្ងៃខែកំណើតដូចគ្នា គឺ៩ ខែតុលា។ ក្នុងថ្ងៃខួប ឈិន រតនៈបានរៀបចំខួបខ្លួនឯងផង និងសម្រាប់ កញ្ញា វី ឌីណែតផង ធ្វើឲ្យដាណែតមិនដឹងខ្លួនមុននោះទេ រហូតរំភើបស្រក់ទឹកភ្នែក។ ចំណែក កញ្ញា បាន មុន្នីលក្ខ័ វិញ ត្រូវកូនក្រុមរបស់ខ្លួនទិញនំខេក រួមទាំងមិត្តសិល្បៈចូលរួមជូនពរ ធ្វើឲ្យថ្ងៃកំណើតឆ្នាំនេះ ពិតជាមានន័យណាស់។
លាង សុផាឡែន
តារាចម្រៀងរូបនេះ ខួបចំថ្ងៃទី៩ ខែតុលា ដោយមិត្តភ័ក្ដិក្នុងសិល្បៈ រួមទាំងសាច់ញាតិជាច្រើនបានជូនពរដល់ម្ចាស់បទ "ចិត្តស្រលាញ់និងចិត្តស្អប់" រីករាយខ្លាំងណាស់។ ក្នុងនោះ កញ្ញា សុផាឡែន ក៏ទទួលបានអំណោយយ៉ាងច្រើនពីមនុស្សសំណព្វចិត្តរបស់នាងផងដែរ៕