​ផ្អើល​ពិ​ធី​ករ Cambodia's Got Talent ​សាន់ វិសាល ទៅ​ថៃ​វះ​កាត់​បេះ​ដូង ​តាម​ពិត​​កើត​ជំ​ងឺ​នេះ​សោះ​

  • 2018-10-19 07:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិ​ធី​ករ​ក្នុង​​កម្មវិធី Cambodia's Got Talent ​លោក សាន់ វិសាល ត្រូវ​គេ​ផ្អើល​ថា​ លោក​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​ទាំង​តក់​ក្រហល់ ដោយ​សារ​ត្រូវ​វះ​កាត់​បេះ​ដូង ធ្វើ​ឲ្យ​​ប្រិយ​មិត្ត​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ​ដំណឹង​នេះ ត្រូវ​បាន​ពិ​ធី​ករ​​ពូ​កែ​បង្កើត​សំណើច​ដល់​ប្រិយ​មិត្ត ​សុំ​ច្រាន​ចោល ព្រោះ​លោក​មិន​មែន​​មក​វះ​កាត់​ដោយសារ​បញ្ហា​​នេះ​ឡើយ។

​លោកបាន​ឲ្យ Sabay ​ដឹង​ថា ក ​របស់​លោក​មាន​ដុំ​ខ្លាញ់​​ធំ​កៀប​ត្រង់​ប្រព័ន្ធ​បញ្ជា​សរសៃ បណ្ដាល​ឲ្យ​លោក​ឈឺ​ក្បាល​ញឹក​ញាប់ ​ស្ពឹក ​ឆាប់​អស់​កម្លាំង មិន​អាច​និយាយ​បាន​ច្រើន ថែម​ទាំង​ឈរ​ត្រឹម​កន្លះ​នា​ទី ​ក៏​ចុក​ខ្លាំង​តែ​ម្ដង។ ​មូល​ហេតុ​នេះ ​ទើប​លោក​សម្រេច​​ទៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពេទ្យ​វះ​កាត់​ដុំ​ខ្លាញ់​នោះ​ចោល។

លោក វិសាល ពេល​កំពុង​វះកាត់​នៅ​ថៃ​

​ពេល​នេះ ​ការ​វះ​កាត់​ទទួល​បាន​ជោគជ័យ​ហើយ ​​តែ​លោក​ត្រូវ​មក​ទី​នេះ​ម្ដង​ទៀត​​នៅ​ខែ​បន្ទាប់ ដើម្បី​រង់​ចាំ​លទ្ធ​ផល​ ក្រោយ​ពេទ្យ​ ត្រូវ​ការ​តាម​ដាន​សាច់​នោះ ជា​សាច់​កាច​ឬ​យ៉ាង​ណា។ ចំពោះ​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​វិញ ​លោក វិសាល ប្រាប់​ថា អស់​ប្រហែល​ជាង​ពីរ​ពាន់​ដុល្លារ ដោយ​សារ​ជា​ពេទ្យ​រដ្ឋ ។ ​

​យ៉ាង​ណា​មិញ ​លោក​មិន​ទាន់​អាច​វិល​មក​បង្កើត​សំណើច ព្រម​ទាំង​ភាព​សប្បាយ​រីករាយ​ជូន​អ្នក​ទស្សនា​ភ្លាម​ៗ​បាន​នោះ​ទេ ​ដោយ​សារ​មុខ​របួស​នោះ​ ​ធំ ជ្រៅ ​ត្រូវ​ដេរ​ច្រើន​ថ្នេរ និង​មិន​ទាន់​អាច​កម្រើក​ ក បាន​​ធម្មតា។ ​ទម្រាំ​រាង​កាយ​បាន​ធូរ​ស្រាល​ យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ពេល​២-៣ ខែ ​ថែម​ទៀត។ លើស​ពី​នេះ ​ពេទ្យ​តម្រូវ​ឲ្យ​លោក​តម​អាហារ​មួយ​ចំនួន ​ដូច​ជា ​សាច់​គោ​ គ្រឿង​សមុទ្រ ​និង​អាហារ​បង្ក​ឲ្យ​មុខ​របួស​ឆាប់​ក្លាយ​ជា​ដើម៕

​​​រូបភាព៖ FB San Visal ​

អត្ថបទ៖ លឹម សុនា