Selena មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចូលមន្ទីរពេទ្យ ឯអតីតមិត្តប្រុសទាំង២ផ្អែមល្ហែមជាមួយគូស្នេហ៍

  • 2018-10-19 08:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ Selena Gomez មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រហូត​ដល់​ថ្នាក់​ចូល​មន្ទីរពេទ្យ​២​ដង​នោះ គេ​សង្កេត​ឃើញ​អតីត​មិត្ត​ប្រុស​ទាំង​២​របស់​នាង រួម​មាន Justin Bieber និងThe Weeknd កំពុង​តែ​ផ្អែម​ល្ហែម​ជាមួយ​ស្នេហា​ថ្មី​ទៅ​វិញ។

ទោះ​បី​ជា​ប្រភព​មួយ​ចំនួន​បាន​ទម្លាយ​ថា តារា​ចម្រៀង Justin Bieber ពិត​ជា​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​អតីត​មិត្ត​ស្រី Selena Gomez ដែល​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ក៏​ពិត​មែន ប៉ុន្តែ​គេ​សង្កេត​ឃើញ​លោក​នៅ​តែ​បង្ហាញ​ភាព​រីករាយ និង​ផ្អែម​ល្ហែម​ជាមួយ Hailey Baldwin។ ថ្មីៗ​នេះ​លោក​បាន​បង្ហាញ​ខ្លួន​ជាមួយ​គូស្នេហ៍ Hailey Baldwin ក្នុង​ភោជនីយ​ដ្ឋាន​មួយ​ ដោយ​ក្នុង​វីដេអូ​ឃ្លីប​នោះ អ្នក​ទាំង​២​កំពុង​ញ៉ាំ​អាហារ​ជុំ​គ្នា ខណៈ​មាន​អ្វី​ជាប់​នៅ​មុខ Hailey Baldwin តារា​ចម្រៀង​រូប​នេះ​ក៏​លូក​ដៃ​ទៅ​ជូត​ឲ្យ​នាង​ថ្នមៗ បន្ទាប់​មក​លោក​ក៏​ថើប​ម៉ាត់​នាង​យ៉ាង​យូរ។

ងាក​មក​តារា​ចម្រៀងThe Weeknd វិញ​បាន​ងាក​មក​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សង្សារ​ចាស់ Bella Hadid។ ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់ Bella អ្នក​ទាំង​ពីរ​បាន​សាង​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ច្រណែន​គ្រប់​គ្នា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទថ្មី