៣សំណួរលោក Jack Ma តែង​សួរ​ខ្លួន​ឯង ពេល​បើក​​ក្រុមហ៊ុន

  • 2018-10-23 07:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិន​ឆ្នើម Jack Ma តែង​តែ​សួរ​ខ្លួន​ឯង​៣សំណួរ​ថា "តើ​អ្នក​មាន​អី? អ្នក​ចង់​បាន​អី? តើ​អ្នក​នឹង​បោះបង់​ដែរ​ឬ​ទេ?​” ពេល​លោក​បើក​ក្រុមហ៊ុន។

លោក​ថា មនុស្ស​ភាគ​ច្រើន​បរាជ័យ​ដោយសារ មិន​បាន​សួរ​ខ្លួន​ឯង​៣​សំណួរ​នេះ ហើយ​អាជីវកម្ម Start-Up ៧០% បាន​ដួល​នៅត្រឹម​រយៈពេល ២០ ខែ ដោយសារ​តែបាត់បង់​ការ​ផ្ដោត (Loss of Focus)។

ពេល​បើក​អាជីវកម្ម កុំ​គិត​ថា​នឹង​ជោគជ័យ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ​រៀប​ចំ​ខ្លួន​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​ទៅ​មុខ។ លោក​ថា Alibaba ជោគជ័យ​សព្វថ្ងៃ​នេះ មិន​មែន​ប្រើ​ពេល​២​ទៅ​៣​ឆ្នាំ​ឡើយ។

លោក​បន្ត​ថា ក្រុម​របស់​លោក (Founding team) គ្មាន​លុយ គ្មាន​ចំណេះដឹង និង​ទំនាក់ទំនង​ឧស្សាហកម្ម​ច្រើន​ទេ ប៉ុន្តែ​ការ​ទទួល​បាន​ជោគជ័យ​​ដល់​ពេល​នេះ ដោយសារ​ក្រុម​របស់​លោក​តស៊ូ​ធ្វើការ មាន​ជំនឿ​ក្នុង​ថ្ងៃ​អនាគត ជឿ​លើ​ចក្ខុវិស័យ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្រុម​របស់​លោក ចេះ​តែ​មាន​ការ​អភិវឌ្ឍន៍​ខ្លួន។ ​ដើម្បី​ឱ្យ​ជំនឿ​ទាំង​នេះ​នៅ​រស់ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​បី​សំណួរ​ខាង​លើ។

“​​ត្រូវ​តែ​​គិត​ពី​សំណួរ​ទាំង​នេះ ហើយ​បន្ទាប់​មក​អ្នក​នឹង​គ្មាន​ភាព​ភ័យ​ខ្លាច អ្នក​នឹង​មាន​សុទិដ្ឋិនិយម​ អ្នក​នឹង​ដឹង​អ្វី​ដែល​អ្នក​ចង់​បាន។ ពេល​អ្នក​ចាប់​បើក​អាជីវកម្ម នឹង​នឹង​មិន​ដែល​បរាជ័យ​ឡើយ"។ លោក Jack Ma បញ្ជាក់៕

អានអត្ថបទផ្សេងទៀត

ប្រភព៖ CNBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី