ការពិតនៅពីក្រោយតារាចម្រៀង ឈឿន ឧត្តម បាត់មុខពីសិល្បៈ

  • 2018-10-25 07:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​មក​នេះ ម្ចាស់បទ "រនោចខែប្រាំង" លោក ឈឿន ឧត្តម ហាក់​ស្ងប់​ស្ងាត់​ក្នុង​វិថី​សិល្បៈ និង​ជីវិត​ឯកជន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង តើ​លោក​បាត់​ទៅ​ណា? តាម​ពិត​តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​ផ្នែក​ចម្រៀង​មនោ​សញ្ចេតនា​រូប​នោះ​កំពុង​តែ​រស់នៅ​ក្នុង​ស្រុក​ខ្មែរ បន្ត​អាជីព​ជា​អ្នក​ចម្រៀង​ដដែល នេះ​បើ​តាម​ការ​ឲ្យ​ពី​អ្នកនាង ស៊ិន ឧត្តមផល្លា តាម​រយៈ​ផេក Movie Star Research។

ការ​បាត់​មុខ​ពី​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក ឈឿន ឧត្តម ថា ដោយសារ​តែ​មាន​តារា​ចម្រៀង​ស្រករ​ក្រោយ​ច្រើន ទើប​មិន​សូវ​មាន​ការ​អញ្ជើញ​លោក​ឲ្យ​ឡើង​តាម​ស្ថានីយ​ទូរទស្សន៍ ស្រប​ពេល​ដែល​លោក​មាន​បញ្ហា​ច្រមុះ និង​បំពង់ក​ទៀត​នោះ ទើប​ការងារ​សិល្បៈ​ស្ងាប់​ស្ងាត់។

បច្ចុប្បន្ន​តារា​ចម្រៀង​វ័យ​៤៣រូប​នេះ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ហើយ​បន្ត​អាជីព​ជា​តារា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន ពិភព​រាត្រី។

លោក ឈឿន ឧត្ដម ចូល​ប្រឡូក​ក្នុង​សិល្បៈ​នា​ឆ្នាំ ១៩៩៨ តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី គន្លងតារា របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិ៍​លេខ៥ ដោយ​លោក​ទទួល​បាន​ជយលាភីលេខ ២ ក្រោយ​មក លោក​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ផលិតកម្ម រស្មីស្ទឹងសង្កែ តាម​រយៈ​បទ​មនោ​សញ្ចេតនា​ល្បីៗ​ជា​ច្រើន​បទ៕

រូបភាព និងប្រភពៈ Movie Star Research

អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី