ចំណុចខ្លឹម ៤ ធ្វើឲ្យមនុស្សគ្រប់វ័យ ទូទាំងពិភពលោក មិនអាចគេចភ្នែកចេញពី Converse
- 2018-10-26 09:12:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចខ្លឹម ៤ ធ្វើឲ្យមនុស្សគ្រប់វ័យ ទូទាំងពិភពលោក មិនអាចគេចភ្នែកចេញពី Converse
ចន្លោះមិនឃើញ
និយាយដល់ម៉ូដស្បែកជើងទូទាំងពិភពលោកនេះ អ្នកណាដែលថាមិនស្គាល់ Converse ដែលជា Brand ល្បីរាប់ទសវត្សនោះ។ Converse បានក្លាយជាចំណាប់អារម្មណ៍របស់មនុស្សគ្រប់ៗគ្នា ទាំងក្មេងចាស់ប្រុសស្រី តាំងពីប៉ែកអឺរ៉ុប រហូតមកដល់អាស៊ី និងតំបន់ផ្សេងៗជាច្រើនទៀតជុំវិញពិភពលោក។ ដូច្នេះតើមានហេតុផលអ្វីខ្លះ ដែលធ្វើឲ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ងប់ងុលនឹងស្បែកជើងយីហោនេះខ្លាំងម្ល៉េះ?
១. មិនងាយហួសសម័យ
អ្នកណាក៏យល់ស្របដែរត្រង់ចំណុចនេះ ព្រោះពីមួយជំនាន់ទៅមួយជំនាន់ ទោះមាន Brand ថ្មីៗលេចមុខមកជាបន្តបន្ទាប់ក៏ដោយ ក៏មិនអាចលប់ប្រជាប្រិយភាពរបស់ Converseបានដែរ។ មូលហេតុនេះទើបគេឲ្យឈ្មោះ Converse ថា ជាស្បែកជើងពាក់មួយដឹងមួយ មិនងាយសាំ ហើយសមជាមួយសម្លៀកបំពាក់ច្រើនប្រភេទ មិនថាបែប ធម្មតា Swag, Sporty, Hipster នោះទេ ហើយបើពាក់ជាមួយឯកសណ្ឋានសាលាទៀត គឺរឹតតែអ៊េមកប់។
២. ពេលចាស់ កាន់តែស្អាត ដូចបានប្ដូរម៉ូដថ្មី
មនុស្សទូទៅ ពិសេសយុវវ័យសម័យថ្មី ប្រាកដជាមិនចូលចិត្តប្រើរបស់ចាស់ៗឡើយ តែភាពខុសប្លែករបស់ Converse គឺកាន់តែចាស់ រឹតតែស្អាត ហើយពេលមានជាប់ស្នាមប្រឡាក់ គឺប្រៀបដូចជាទទួលបានម៉ូដថ្មីមួយទៀតអីចឹង។ Converse ដែលមានប្រឡាក់ដី គឺជា Fashion ពេញនិយមសម្រាប់យុវវ័យចូលចិត្តតែងខ្លួនបែប Hip-hop, Swag ឬ Hipster ដែលចូលចិត្តប្រឡូកខ្លួនជាមួយធម្មជាតិ និងដំណើរផ្សងព្រេង។
៣. មានផាសុកភាពខ្លាំង
មិនមែនឲ្យតែស្បែកជើងប៉ាតា សុទ្ធតែស្រួលពាក់ទាំងអស់ទាំងទេ។ មានម៉ាកខ្លះ ពាក់ទៅអាចធ្វើជើងរបស់អ្នកឈឺ ដូចស្បែងជើងកែងចោតអីចឹង។ តែសម្រាប់ Converse Original ទាំង ១០០ លើ ១០០ សុទ្ធត្រូវបានមនុស្សគ្រប់គ្នាទទួលស្គាល់ថាមានផាសុកភាព ពាក់ទៅស្រួលខ្លួន និងមានអារម្មណ៍ល្អពេលដើរ ឬលេងកីឡាផ្សេងៗ។
៤. តម្លៃសមរម្យ
មិនប្រាកដថាទាល់តែចំណាយច្រើនទើបបាន Brand ឡូយមកប្រើនោះទេ។ មនុស្សគ្រប់គ្នាអាចក្លាយជាម្ចាស់របស់ Converse ក្នុងតម្លៃចាប់ពី ៤០ដុល្លារ ប៉ុណ្ណោះ ដោយនេះគឺជាតម្លៃសមរម្យបំផុតមួយ បើធៀបទៅនឹងយីហោស្បែកជើងប៉ាតាដទៃទៀត៕