​តារា​សម្ដែង​ជើង​ចាស់ ​អ្នក​ស្រី ​ប៉ែន សុ​ផា​នី បង្ហើប​គន្លឹះ​ងាយ​ៗ ​ឲ្យ​សម្រស់​ក្មេង​មិន​ងាយ​ចាស់

  • 2018-10-27 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ ​អ្នក​ស្រី ​ប៉ែន សុ​ផា​នី នូវ​តែ​រក្សា​បាន​សម្រស់​មិន​ចាស់​តាម​អាយុ ​ថ្វី​បើ​អ្នក​ស្រី មាន​អាយុ​៤៧​ឆ្នាំ​ទៅ​ហើយ។ តួ​សម្ដែង​​​ល្បី​ល្បាញ​ ជំនាន់​អ្នក​នាង អម្ពរ ទេវី ​លោក ទេព រិន​ដា​រ៉ូ ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ស្រី​ តែង​អនុវត្ត​ក្បួន​ថែរក្សា​សម្រស់​ ដែល​អ្នក​ម្ដាយ​បាន​ប្រាប់ ជា​យូរ​មក​ហើយ ​តាំង​ពី​អ្នក​ស្រី​នៅ​វ័យ​ជំ​ទង់​មក​ម្ល៉េះ។

​​​

រាល់​ប្រចាំ​ខែ​មក​ដល់ ​អ្នក​ស្រី​ តែង​ដាំ​ទឹក​ក្ដៅ ​ដាក់​ពន្លៃ រមៀត ហូប​មួយ​ថ្ងៃ​មួយ​កែវ ​ដើម្បី​ឲ្យ​ស្បែក​ស្រស់​ថ្លា បែក​ញើស​ចេញ​ពី​ខាង​ក្នុង ​​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ​និង​មិន​ងាយ​ចាស់។ អ្នក​ស្រី​ធ្វើ​បែប​នេះ ​ចំពោះ​តែ​ពេល​ប្រចាំ​ខែ​ប៉ុណ្ណោះ ​។ ពេល​អស់ អ្នក​ស្រី​មិន​ហូប​ទៀត​ទេ ទាល់​តែ​ខែ​ថ្មី ​ទើប​អនុវត្ត​​ម្ដង​ទៀត។ ចំពោះ​របប​អាហារ​វិញ ​​អ្នក​ស្រី ប៉ែន សុ​ផា​នី មិន​តម​នោះ​ទេ ​ដោយ​ទទួល​ទាន​៣​ពេល​ ទៀង​ទាត់។ ​

សម្រាប់​ការ​ថែ​ទាំ​ស្បែក​​វិញ ​ក៏​អ្នក​ស្រី សុ​ផា​នី​ ជ្រើស​តាម​បែប​បុរាណ​ដែរ ​ដោយ​ឆ្ពង់​មាន​​ដាក់​ឱសថ​បុរាណ ហើយ​គ្រប​ភួយ​ទទូរ​ ឲ្យ​ចេញ​ញើស​សព្វ​រាង​កាយ។ ​ជា​ទូ​ទៅ ​តារា​​រូប​នេះ តែង​អនុវត្ត​២​ដង ​ក្នុង​មួយ​អាទិត្យ។ លើស​ពី​នេះ ​អ្នក​ស្រី ឧស្សាហ៍​ហាត់​ប្រាណ ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ។​​​​

​អ្នក​ស្រី ​ប៉ែន ​សុ​ផា​នី ជា​តារា​ជើង​ចាស់ ប៉ុន្តែ​នៅ​ត្រូវ​ប៉ាន់​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត​ជា​ហូរហែ ដោយសារ​ សម្រស់​​ក្មេង​ ស្អាត ​មិន​ចាស់​តាម​អាយុ៕ ​

អត្ថបទ៖ លឹម សុនា