តារា​ស្រី​​​ ៣​ដួង​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន ស្នើ​កុំ​មើល​មនុស្ស​តាម​ស្នាម​នេះ តារា​ស្រី​​​ ៣​ដួង​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន ស្នើ​កុំ​មើល​មនុស្ស​តាម...
  • 2015-10-21 17:53:59

សិល្បករ​​ជា​ច្រើន​​បាន​លេង​ស្ទីល​សាក់​នៅ​លើ​ដង​ខ្លួន ដោយ​ពួក​គេ​ជ្រើស​រើស​កន្លែង​រំលេច​ស្នាម​សាក់​​ ទៅ​តាម​ការ​និយម ​និង​ការ​ពេញ​ចិត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ​​ទាក់​ទង​នឹង​ស្នាម​សាក់​​នេះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ "ការ​សាក់​ គឺ​មិន​ល្អ ឬជា​ប្រភេទ​មនុស្ស​ពាល​ "ជា​ដើម​។ យ៉ាង​ណា​​តារា​ស្រី​ជើង​ចាស់​ ៣​ដួង​​ សម្ដែង​ការ​មិន​គាំ​ទ្រ​នឹង​មតិ​បែប​នោះ​ ដោយ​លើក​ហេតុ​ផល​ស្រដៀង​គ្នា​ថា​ មនុស្ស​មិន​អាច​មើល​តែ​សម្បក​ក្រៅ​​តាម​រយៈ​ការ​ "ចាក់​សាក់" ទេ ។