សហព័ន្ធ​ MMA​ កម្ពុជា​ នាំ​គ្រូ​ជំនាញ​មក​ពី​សិង្ហបុរី​ ជួយ​បន្ថែម​ក្បាច់គុន​កូន​សិស្ស​

  • 2018-11-02 07:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ បាន​អញ្ចើញ​អ្នក​ជំនាញ​ប្រដាល់​ក្នុង​ទ្រុង​ពី​សិង្ហបុរី​ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​កម្ពុជា​ និង​ជា​ហ្វឹកហាត់ត្រៀម​ចូលរួម​ការ​ប្រកួត​នានា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​

គ្រូ​សិង្ហបុរី

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ជំហាន​ទី១​របស់​សហព័ន្ធ​ដែល​នាំ​គ្រូ​ជំនាញ​មក​ពី​សិង្ហបុរី​ មក​ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​ MMA​ កម្ពុជា​ ហើយ​នៅ​ពេលក្រោយៗ​ទៀត​ លោក​នឹង​ព្យាយាម​រក​គ្រូ​មក​ពី​អាមេរិក​ ឬ​ប្រេស៊ីល​មក​បង្ហាត់​បន្ថែម​ទៀត។​

សកម្មភាព​ហ្វឹកហាត់​ម្សិលមិញ

តាម​រយៈការ​បង្វឹក​នេះ​ដែរ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​ យល់​ឃើញ​ថា​ល្អ​មែនទែន​ សិស្ស​គុន​របស់​លោក​ហាកចាប់​បាន​លឿន​ និង​ទទួល​បាន​តិចនិក​ថ្មី​ និង​ប្លែក​តែ​ម្ដង។​ គ្រូ​ជនជាតិ​សិង្ហបុរី​ខាង​រូប​នេះ​ ពិត​ជា​បង្រៀន​បាន​ល្អ​មែន​ ព្រោះ​លោក​យល់​ពី​កីឡាករ​កម្ពុជា​ចេះ​គុន​ខ្មែរ​ ដូច្នេះ​លោក​ព្យាយាម​បូក​បញ្ចូល​ក្បាច់​ផ្សេង​ៗ​បាន​យ៉ាង​ល្អ​ ដើម្បី​ឲ្យ​សិស្ស​គុន​ដែល​ចូលរួម​ទាំង​នោះ​សិក្សា​រៀន​សូត្រ​តាម​ដោយ​មិន​ពិបាក​នោះ​ឡើយ។​

សកម្មភាព​ហ្វឹកហាត់​ម្សិលមិញ

ចំណែក​លោក​ Nicholas JJ Lee​ ដែល​ជា​គ្រូ​បង្វឹក​ក៏​បាន​លើក​ឡើង​ថា​ លោក​ចូលចិត្ត​បង្ហាត់​បង្រៀន​កីឡាករ​កម្ពុជា​ ដោយ​សារ​ពួកគេ​ខិតខំ​ហ្វឹកហាត់​ដោយ​យក​ចិត្ត​ទុក​ដាក់។​ គ្រូ​បង្វឹក​រូប​នេះ​បង្រៀន​គ្រប់​ក្បាច់​ទាំង​អស់​របស់​ MMA។​ គ្រូ​ប្រដាល់​វ័យ​២២ឆ្នាំ​ម្នាក់​សន្យា​នឹង​ជួយ​កម្ពុជា​ឲ្យ​មាន​ភាព​ល្បីល្បាញ​នៅ​អាស៊ី​នេះ។​

សកម្មភាព​ហ្វឹកហាត់​ម្សិលមិញ

កម្មវិធី​ហ្វឹកហាត់​ជា​មួយ​លោក​គ្រូ​សិង្ហបុរី​ Nicholas JJ Lee​ ធ្វើ​ឡើង​ល្ងាច​នៅ​ក្លឹប​ប្រដាល់​ Cambodian Top Team​ ហើយ​ថ្ងៃ​ទី៥ ​វិច្ឆិកា​ ២០១៨​ លោក​វិល​ត្រលប់​ទៅ​ ហើយ​ប្រហែល​ជា​២​សប្ដាហ៍​ទៀត​គ្រូ​ប្រដាល់​ខាង​លើ​នេះ​នឹង​មក​ជា​ថ្មី​ដើម្បី​កីឡាករ​កម្ពុជា​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​