​ជើង​និង​កណ្ដាប់​ដៃ​ធ្ងន់ៗ​ធ្វើ​ឲ្យ វង្ស ណយ​ទប់​​អតីត​ជើង​ឯក​ Thai Fight បានត្រឹម​៣​ទឹក​

  • 2018-11-03 04:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​នាគ​ខេត្ត​ប៉ៃលិន​ វង្ស​ ណយ​បាន​​​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៣ បន្ទាប់​ពី​អតីត​ជើង​ខ្លាំង​នៅ​សង្វៀន Thai Fight ស៊ីងមុន្នីប្រើ​រន្ទះ​ជើង​និង​កណ្ដាប់​ដៃ​ធ្ងន់​មក​លើ​គេ។

​ក្នុង​ការ​ប្រកួត​កាល​ពី​ល្ងាច​ម្សិលមិញ ស៊ីងមុន្នី​ដែល​ទើប​តែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​បាន​ប្រើ​បច្ចេកទេស​ចេញ​​អាវុធ​មួយ​ៗ​តែ​ធ្ងន់ ខណៈ​វង្ស ណយ​ព្យាយាម​រក​វិធី​ចេញ​កែង​ដែល​ជា​អាវុធ​គ្រោះ​ថ្នាក់​របស់​គេ។

ក្រោយ​ស្ទាបស្ទង់​អស់​ក្នុង​ទឹក​១ ស៊ីងមុន្នី​ហាក់​ដឹង​ពី​ចំណុច​ខ្សោយ​របស់ ណយ។ ឈាន​ដល់​ទឹក​ពីរ ស៊ីងមុន្នី​​ចេញ​អាវុធ​កាន់​​តែ​ធ្ងន់​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​​រាប់ វង្ស ណយ​នៅ​ចុង​ទឹក​។ ឈាន​ដល់​ទឹក​៣ ដឹក​​ចំណុច​ខ្សោយ​របស់​កីឡាករ​កម្ពុជា​ត្រង់​ពោះ ស៊ីងមុន្នី​​បាន​វាយ​ផ្ដាច់​រាប់​វង្ស​ ណយ​ដល់​៣​លើក ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​តែ​ម្ដង៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ