Zayn ហែកហួរ One Direction ដោយអះអាងថាកាលនៅ​ជា​សមាជិក​ក្រុម លោក​គ្មាន​​មិត្ត​សូម្បី​ម្នាក់

  • 2018-11-07 02:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Zayn Malik បាន​បើក​កកាយ​ខ្ទេចខ្ទី​ថា លោក​គ្មាន​មិត្ត​សូម្បី​ម្នាក់ ក្នុង​រយៈពេល ៥ ឆ្នាំ ដែល​លោក​នៅ​ជា​សមាជិក​ក្រុម One Direction។

ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង​​វ័យ ២៥​រូប​នេះ ​ក៏​បាន​ឆ្លើយ​ប្រាប់​ទៅ​នឹង​កិច្ច​សម្ភាស​ជាមួយ​ទស្សនាវដ្ដី British Vogue ថា លោក​មិន​ដែល​បាន​ជួប​ជាមួយ​សមាជិក​ណា​មួយ​ក្នុង​ក្រុម​ជា​យូរ​ណាស់​មក​ហើយ និង​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ ក៏​បាន​បែក​ខ្ញែក​គ្នា តាំង​ពី​ពេល​ដែល​លោក​បាន​ចាកចេញ​ពី​ក្រុម​ក្នុង​ឆ្នាំ ២០១៥​មក​ម្ល៉េះ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទស្សនាវដ្ដី​ខាង​លើ​នេះ​ដែរ Zayn បាន​និយាយ​ថា៖ "ខ្ញុំ​តែង​តែ​បែប​នេះ​ តែង​តែ​ចូលចិត្ត​នៅ​ម្នាក់​ឯង។ ខ្ញុំ​មិន​ចូលចិត្ត​ទាក់ទង​ជាមួយ​មនុស្ស​ច្រើន​ពេក​នោះ​ទេ"។ និយាយ​តាម​ត្រង់​ទៅ​ចុះ ខ្ញុំ​មិន​ធ្លាប់​បាន​ទាក់ទង​ពួកគេ​សោះ​ក្នុង​ពេល​ដ៏​យូរ​មក​នេះ។ រឿង​គឺ​វា​បែប​នេះ។ មាន​រឿង​បាន​កើត​ឡើង ហើយ​រឿង​ដែល​បាន​និយាយ​ចេញ​ទៅ ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​ក្រុម។ រឿង​បោះ​ពាក្យ​សម្ដី​ឲ្យ​ខ្ញុំ។ ខ្ញុំ​មិន​ដែល​រំពឹង​ទុក​ថា រឿង​តូច​អ៊ីចឹង​អាច​នឹង​កើត​មាន​ឡើង​ចំពោះ​ខ្ញុំ​សោះ"។

និយាយ​ពី​អំឡុង​ពេល​នៅ​ជា​សមាជិក​ក្រុម តារា​ចម្រៀង​ប្រុស​រូប​នេះ បាន​បន្ថែម​ថា៖ "ខ្ញុំ​គិត​ថា​ការ​ផ្លាស់​ប្ដូរ​បែប​នេះ គឺ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ជា​ពិសេស​គឺ​នៅ​ពេល​ដែល​យើង​ស្ថិត​ក្នុង​វ័យ ១៧ ទៅ ១៨ ឆ្នាំ វា​រៀង​​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​យើង​បន្តិច​ដែរ។ មនុស្ស​គិត​ក្នុង​ផ្លូវ​ផ្សេង​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​ ៥ នាក់ មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ទាំង ៥​នាក់។ ទំនាក់ទំនង​ក៏​បាន​បែកបាក់​ទៅ​តាម​ហ្នឹង​ដែរ។ ជីវិត​គឺ​បែប​នេះ។ មនុស្ស​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ ចាប់​ផ្ដើម​ចែក​ផ្លូវ​គ្នា​ដើរ និង​ចាប់​ផ្ដើម​រីក​ចម្រើន​ដោយ​ខ្លួន​ឯង"៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា