ចាំស្រែកសាទរ! ទូកងវែងបំផុតលើលោកចេញពីស្នាដៃខ្មែរ ត្រៀមទម្លាក់ចូលទន្លេមុខវាំង

  • 2018-11-07 03:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូក​ង​វែង​បំផុត​លើ​លោក​របស់​កម្ពុជា​មាន​ឈ្មោះថា​ “កម្ពោជិកបុត្តាខេមរាតរី” ពេល​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ជាស្ថាពរ​ហើយ និង​ត្រៀម​បង្ហាញ​ខ្លួន​ដើម្បី​កត់​ត្រា​ចូល​ក្នុង​កំណត់​ត្រា​ពិភពលោក(Guinness World Records) នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រៃវែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម ស សុខា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​ខេត្ត​ព្រៃវែង។

ឯកឧត្ដម ស សុខា

បន្ទាប់​ពី​ធ្វើ​ការ​តាំង​បង្ហាញ នៅ​អ្នក​លឿង ខេត្ត​ព្រៃវែង ទូក​ង​ដ៏​វែង​ស្មាន​មិន​ដល់​កើត​ចេញ​ពី​កម្លាំង សាមគ្គី​មហា​គ្រួសារ​ខ្មែរ នឹង​ត្រូវ​យក​មក​តាំង​បង្ហាញ​នៅ​រាជធានី​ភ្នំពេញ រយៈ​ពេល​១​សប្ដាហ៍ ទៅ​១០​ថ្ងៃ នៅ​វាល​ព្រះមេរុ ដើម្បី​ឲ្យ​មហាជន​ចូល​ទស្សនា។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ទូក​មហា​អស្ចារ្យ គ្មាន​ពីរ​លើ​លោក​នេះ នឹង​ត្រូវ​យក​អុំ​បើក​ក្បាល ក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ នៅ​ថ្ងៃ​ទី​២១ ២២ ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

បំណង​ធំ៣នៃការ​បង្កើត​កំណត់ត្រាទូកវែង​បំផុត​ក្នុងលោកនេះគឺ

១. រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូកងរបសខ្មែរតាំងពីបុរាណ និងស្នាព្រះហស្ថ​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់ជំនាន់​ ជាពិសេស​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧​ ដែលបាន​ប្រើប្រាស់​ទូកង ជាមធ្យោបាយ​មួយ​ក្នុងការធ្វើសឹក​សង្គ្រាម​ជាមួយ​សត្រូវ​ ការពារ​បូរណភាព​ទឹក​ដី​ ។

២. ជួយលើកតម្កើង​កិត្យានុភាព​ ដោយ​បង្ហាញ​ពិភពលោក​ទាំង​មូល​ ឲ្យដឹង​កាន់តែច្បាស់​ថា ​កម្ពុជា​អាច​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​។

៣. ជម្រុញ​ស្មារតី​ស្នេហាជាតិ និង​សាមគ្គី​ភាព​នៃ​យុវជន​ជា​កូន​ចៅ​ជំនាន់​ក្រោយ៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី