​ខួប​អាពាហ៍ពិពាហ៍​៤​ឆ្នាំ ​​គង់​ សុ​ធា​រិទ្ធ​ បែរ​ចាក​ចោល​ប្រពន្ធ​កូន​

  • 2018-11-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្ងៃ​​ទី​៨ ​ខែ​វិច្ឆិកា ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​ គង់ សុ​ធា​រិទ្ធិ ​និង​ភរិយា ​ដែល​បាន​រៀប​ការ​ជាមួយ​គ្នា​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ។ ​តែ​គួរ​ឲ្យ​ស្ដាយ​ឆ្នាំ​នេះ ​ម្ចាស់​បទ "​រូប​អូន​ក្នុង​បេះ​ដូង​បង" ​បែរ​ជា​​មិន​អាច​នៅ​ជិត​ប្រពន្ធ​កូន​ រៀប​ចំ​កម្មវិធី​សប្បាយ​ៗ បង្កើត​អនុស្សាវរីយ៍​​ដូច​រាល់​ឆ្នាំ។

​​មូល​ហេតុ​ដែល​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ថ្នាក់​​អនុប្រធាន​នាយកដ្ឋាន​សហ​ប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ​ និង​កិច្ចការ​រ​អាស៊ាន ​មិន​អាច​នៅ​ជិត​ប្រពន្ធ​កូន​បាន ដោយ​សារ​លោក​ជាប់​បំពេញ​បេសកកម្ម​នៅ​ប្រទេស​សិង្ហបុរី ​ក្នុង​កម្មវិធី "ប្រគំ​តន្ត្រី​អាស៊ាន One Voice: The Best ASEAN Performance Arts”។ ​​ដំណើរ​នេះ​​ លោក​បាន​ចាក​ចេញ​ពី​កម្ពុជា​ តាំង​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ ម្ល៉េះ ដោយ​រួម​ដំណើរ​ជាមួយ​សិល្បករ​ច្រើន​នាក់។

គង់ សុធារិទ្ធ និងមិត្តសិល្បករ ពេល​ត្រៀម​ចាកចេញ​ពី​កម្ពុជា​ទៅ​សិង្ហបុរី

​ទោះ​ជា​នៅ​ឆ្ងាយ​ពី​គ្នា​​ក៏​ពិត​មែន ​តែ​លោក ​គង់ សុ​ធា​រិទ្ធ នៅ​តែ​នឹក​រលឹក​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​​ជានិច្ច ។ លោក គង់ សុធារិទ្ធ ​បាន​រៀប​ការ​ជាមួយ​ អ្នក​នាង ហ៊ុន ចាន់​ណេត​ ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯក​ជន​មួយ ដោយ​មាន​កូន​ប្រុស​ម្នាក់​ ឈ្មោះ ​គង់ ឬទ្ធិ សក្តិ អាយុ​៤​ឆ្នាំ៕​​​​

​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី