រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ រីករាយ​ឱ្យ​ផលិតករ​ភាពយន្ត​ជប៉ុន​​មកផលិត​ភាពយន្ត​នៅ​កម្ពុជា​

  • 2018-11-08 04:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​ជប៉ុន​ជាមួយ​ការ​បញ្ចាំង​ភាពយន្ត​លំដាប់​កំពូល​ដោយ​ឥត​គិត​ថ្លៃ​នៅ​កម្ពុជា​ឆ្នាំ ២០១៨ នេះ មាន​ការ​ចូលរួម​ពី​បណ្ដាស្ថាប័ន​ទាក់ទង​ជា​ច្រើន​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​នោះ​ក៏​មាន​ការ​ចូល​រូម​យ៉ាង​​ពីសំណាក់លោកជំទាវ ភឿង សកុណា និងលោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុន

លោក​ជំទាវ ភឿង សកុណា ​បាន​ថ្លែង​សាទរ​ភាព​ជោគជ័យ​ និង​ស្វាគមន៍​ការ​បើក​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា។ លោកជំទាវថា កម្ពុជា​រីករាយ​សហការការងារ​ផលិត​ភាពយន្ត​របស់​ផលិតករ​ជប៉ុន​នៅ​កម្ពុជា លើស​ពី​នេះ​ទៀត​កម្ពុជា​ក៏​មាន​គោល​បំណង​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​នៅ​ប្រទេស​ជប៉ុន​វិញ​ដែរ​ តាមរយៈ​រូបភាព​ផ្លាស់​ប្ដូរ​វប្បធម៌​ប្រពៃណី​។

ឆ្នាំ ២០១៨ នេះមាន​ភាពយន្ត​ជប៉ុន​ជា​ច្រើន​ចំណង​ជើង​ជា​ជម្រើស​ពិសេស ​គួរ​ទស្សនា​សិក្សា​រៀន​សូត្រ​ពី​ការ​អភិវឌ្ឍ និង​វប្បធម៌​របស់​ជប៉ុន សម្រាប់​ប្រជាជន​កម្ពុជា​ទស្សនា​ដោយ​សេរី​នៅ​តាម​រោង​ភាពយន្ត​ នេះ​បើ​តាម​ប្រសាសន៍​ថ្លែង​សន្ទរកថា​ដោយ លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

លោក Hidehisa Horinouchi

មហោស្រព​ភាពយន្ត​ជប៉ុន​បើក​ដំណើរ​ជាមួយ​នឹង​ការ​ចូលរួម​ទស្សនា​សិក្សា​រៀន​សូត្រ​ពី​ភាពយន្ត​ជប៉ុន​ ដោយ​មាន​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ផលិតករ​ល្បី​ឈ្មោះ​មក​ពី​ប្រទេស​ជប៉ុន ដែល​លោក​ជំទាវ​លើក​ទឹកចិត្ត​ផលិតករ​វ័យក្មេង និង​ផលិតករ​ អ្នក​ផលិត​ភាពយន្ត​ក្នុង​ស្រុក​គួរ​ចំណាយ​ពេល​ទៅ​ទស្សនា​រៀន​សូត្រ​បច្ចេកទេស ឬ​សួរនាំ​ពី​ការ​ផលិត​ភាពយន្ត​របស់​ជប៉ុន​។

គួរ​បញ្ជាក់​ថា​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ជប៉ុន​ដោយ​សេរី​នេះ នឹង​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​ទី​ ៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នេះ​រហូត​ដល់​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ នេះ​នៅ​តាម​រោង​ភាពយន្ត​នៅ​ភ្នំពេញ​ និង​ចាប់​ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នៅ​តាម​រោង​ភាពយន្ត​នៅ​ខេត្ត​សៀមរាប​៕

ផលិតករភាពយន្តរឿង One Cut of the Dead

សូមតាមដាន Link ខាងក្រោមសម្រាប់កាលវិភាគ និងទីតាំងចាក់ផ្សាយភាពយន្តជប៉ុនដោយឥតគិតថ្លៃ៖ Japanese Film Festival - Cambodia

អត្ថបទ៖ Sunny