មកដឹងតម្លៃខោអាវ ដែលគេឧបត្ថម្ភ មាស ម៉ើ សារ័ត្ន ច័ន្ទរាជ្យ ពាក់ទៅ One
- 2018-11-08 06:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃខោអាវ ដែលគេឧបត្ថម្ភ មាស ម៉ើ សារ័ត្ន ច័ន្ទរាជ្យ ពាក់ទៅ One
ចន្លោះមិនឃើញ
តារាឆ្នៃម៉ូតលំដាប់អន្តរជាតិ រ៉េមមី ហ៊ូ បង្ហើបពីតម្លៃសំលៀកបំពាក់ដែលកាត់ឧបត្ថម្ភដល់សហព័ន្ធ MMA កម្ពុជា ទុកប្រើប្រាស់ពេលចេញទៅប្រកួតនានា ពិសេសនៅសិង្ហបុរីនេះឥលូវនេះ ចន្លោះពី ១៥០០ ទៅ ២៥០០ដុល្លារឯណោះ។
អ្នកជំនាញខាងខោអាវខាងលើនេះ ប្រាប់ឲ្យដឹងថា គោលបំណងដែលជួយឧបត្ថម្ភ គឺលោកជាខ្មែរមួយរូបដែរ ដូច្នេះត្រូវតែជួយគាំទ្រ លើកទឹកចិត្តខ្មែរដូចគ្នា ណាមួយដោយឃើញភាពខ្វះខាត ជាពិសេសការរៀបចំខ្លួនរបស់កីឡាករ ទើបលោកជួយទៅតាមលទ្ធភាព។ ចំណុចសំខាន់មួយទៀតនោះ គឺកីឡាករទាំងអស់នេះ ចេញទៅប្រកួតតំណាងឲ្យប្រទេសកម្ពុជា អញ្ចឹងលោកចង់ឲ្យគេស្គាល់ពីការតុបតែង ឬគេស្គាល់ថានេះជាកីឡាករខ្មែរ។
សប្បុរសជាតិ រូបនេះបន្ថែមជាចុងក្រោយថា បើតាមការមើល មហាជនមួយចំនួនអាចគិតថាជារឿងតូចតាច ប៉ុន្តែមែនទែនទៅ វាមានលក្ខណៈធំធេងណាស់ ព្រោះប្រកួតតំណាងប្រទេស នៅឈ្នះបានមេដាយ ឬពានអន្តរជាតិគេនឹងដឹងថាកម្ពុជា។ ដូច្នេះសង្ឃឹមថាគ្រប់ផ្នែកផ្សេងៗទៀតនឹងជួយគ្នាឧបត្ថម្ភ និងលើកស្ទួយកីឡាករកម្ពុជា។
បញ្ជាក់ដែរថា លោក រ៉េមមី ហ៊ូ ជាតារាឆ្នៃម៉ូតសំលៀកបំពាក់ល្បីឈ្មោះម្នាក់នៅឆាកអន្តរជាតិ ហើយថ្មីៗនេះលោក បានឧបត្ថម្ភសំលៀកបំពាក់តម្លៃខ្ទង់ពានដុល្លារ សម្រាប់កីឡាករដែលនៅក្នុងសហព័ន្ធ MMA កម្ពុជា ប្រើប្រាស់ចេញទៅប្រកួតនៅក្រៅប្រទេស៕
វីដេអូ៖
ចាន់ វឌ្ឍនាកា ថាប្រកួតល្ងាចនេះ កម្ពុជាមានឱកាសឈ្នះ ព្រោះលេងក្នុងដី
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នឹងសម្ដែងក្នុងខួប១០០ឆ្នាំនៅកូរ៉េខាងជើង
ក្រុមបាល់ទះវិសាខាបញ្ជូនយុវជនរបស់ខ្លួន ៤ រូបទៅហាត់នៅថៃ ៦ ខែ