មក​ដឹង​ដំណើរ​រឿង​រ៉ាវ​ស្នេហា​របស់ Charlie Puth និង​គូ​ស្នេហ៍ Halston Sage

  • 2018-11-10 03:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ ទំនាក់ទំនង​ស្នេហា​រវាង​តារា​ចម្រៀង Charlie Puth និង​តារា​សម្ដែង Halston Sage កាន់​តែ​ផ្អែមល្ហែម​ស្អិត​រ​មួត​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ ខណៈ​តារា​ចម្រៀង​រូប​នេះ ជា​ញឹក​ញាប់​ឧស្សាហ៍​បង្ហាញ​ពី​សកម្មភាព​របស់​ពួកគេ​លើ Story ក្នុង​បណ្ដាញ​សង្គម Instagram។

ដំបូង​ឡើយ ដំណឹង​​ចចាម​អារ៉ាម​ថា តារា​ចម្រៀង Charlie Puth ទាក់​ទង​គ្នា​ជាមួយ​តារា​សម្ដែង Halston sage គឺ​កើត​មាន​ឡើង​អំឡុង​ខែ​សីហា ខណៈ​តារា​ចម្រៀង​ប្រុស​រូប​នេះ បាន​បង្ហោះ​រូបភាព​អាថ៌កំបាំង​មួយ​សន្លឹក ដែល​​រូប​នោះ មាន​ជើង​របស់​មនុស្ស​ស្រី​ម្នាក់​បាន​ដាក់​លើ​ជើង​របស់​លោក។ ក្រោយ​មក​អ្នក​គាំទ្រ ក៏​បាន​រក​ឃើញ​ថា ជើង​របស់​ស្រី​ម្នាក់​នោះ គឺ​ជា​ជើង​របស់​តារា​សម្ដែង Halston Sage។

ការ​សង្ស័យ​ក៏​កាន់​តែ​កើត​មាន​ខ្លាំង​ឡើង​ៗ ខណៈ​ពួកគេ​ទាំង​២​នាក់ បន្ត​ទៅ​ណា​មក​ណា​ជាមួយ​គ្នា។ ជាក់​ស្ដែង អំឡុង​ខែ​កញ្ញា អ្នកទាំងពីរបាន​ចូលរួម​កម្មវិធី​ជា​ច្រើន​ជាមួយ​គ្នា ក្នុង​នោះ​មាន​ដូច​ជា​កម្មវិធី Prada Party ក្នុង​ទីក្រុង​ញ៉ូវយ៉ក និង​កម្មវិធី Yellow Ball ជា​ដើម។ ពួកគេ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ខ្លាំង​លើស​ពី​អ្វី​ដែល​អ្នក​គាំទ្រ​រំពឹង​ទុក។

ចាប់តាំងពីពេលនោះមក Charlie ចាប់​ផ្ដើម​បើក​បង្ហាញ​មុខ និង​កាយវិការ​ផ្អែមល្ហែម​ជាមួយ Halston ជា​សាធារណៈ។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន លោក​ក៏​បាន​ប្រកាស​ពី​ទំនាក់ទំនង​របស់​ពួកគេ​ជា​សាធារណៈ​តែ​ម្ដង។

ក្រោយ​ប្រកាស​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ​មក តារា​ចម្រៀង Charlie បាន​បន្ត​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេហ៍ ដែល​ធ្វើ​ឲ្យ​មហាជន និង​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ច្រណែន​ជាមួយ​គូ​ស្នេហ៍​មួយ​គូ​នេះ​ជា​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​នៅ​តែ​ពេញ​ចិត្ត​នឹង​ឃើញ​តារា​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ​មាន​សេចក្ដី​សុខ​បែប​នេះ៕ ​​

ប្រភព៖ ហ្វេសប៊ុក Charlie Puth Cambodia

អត្ថបទ៖ អន សុភក្ត្រា