សុផា លីនដា ផ្លាស់ប្ដូរស្ទីលប្លែក ១៨០ដឺក្រេ ចេញសុដន់កម្រឃើញ
- 2018-11-16 12:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុផា លីនដា ផ្លាស់ប្ដូរស្ទីលប្លែក ១៨០ដឺក្រេ ចេញសុដន់កម្រឃើញ
ចន្លោះមិនឃើញ
ស្រីស្អាត សុផា លីនដា គឺជាតារាម៉ូដែលក្នុងក្រុម Cambodia Super Model ត្បិតថាមានរូបរាងស្រស់ស្អាត វ័យក្មេង ប៉ុន្តែកន្លងមក លីនដា ត្រូវបានគេមើលឃើញថា នាងមិននិយមភាពសិចស៊ីនោះឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងស្រាប់តែផ្លាស់ប្ដូរ ១៨០ ដឺក្រេ។
សុផា លីនដា បានផ្លាស់ប្ដូរពីស្រគត់ស្រគំ មកទម្រង់បែបសិចស៊ី បញ្ចេញគល់សុដន់ខុសដាច់ពីអតីតកាល។ រូបភាពសិចស៊ីរបស់នាង គេឃើញជារឿយៗលើបណ្ដាញសង្គម។ ដូចថ្ងៃនេះជា ឧទាហរណ៍ តារាស្រីរាងខ្ពស់ស្រឡះ បានបញ្ចេញរូបពាក់អាវយឺតវាលធំត្រង់ក្លៀក។ រូបភាពនេះ ត្រូវបានអ្នកគាំទ្រនាង លើកឡើងថា លេចរបស់សំខាន់ហើយ យ៉ាងណា នាងមិនបានឆ្លើយតបឡើយ។ តែជាមួយគ្នា ក៏មានអ្នកសរសើរថានាង ស្អាតជាងមុនដែរ។
មិនទាន់ដឹងថា អ្វីដែលរុញច្រានឲ្យតារាស្រីបញ្ចេញស្ទីលខុសប្លែកនេះឡើយ។ ប៉ុន្តែចំណុចគួរចាប់អារម្មណ៍ មានលេចលឺដំណឹងមិនស្រួលពីទំនាក់ទំនងជាមួយ នៅ ស៊ីនឿន ដែលល្បីថាជាគូស្នេហ៍នឹងគ្នាជាយូរឆ្នាំមកហើយ បើទោះជារឿយៗ នាងបានបដិសេធក៏ដោយ។ ប្រភពនៅមិនឆ្ងាយពីតារាស្រីរូបនេះ បានបញ្ចេញឲ្យដឹងថា ពួកគេបានបែកគ្នាទៅហើយ ក្នុងនោះ នៅ ស៊ីនឿន បានងាកទៅស្រវាតារាចម្រៀងស្រីក្នុងផលិតកម្មជាមួយគ្នាជំនួសវិញ។
ជាមួយគ្នា គេកម្រឃើញ លីនដា និង នៅ ស៊ីនឿន រំលេចរូបភាពស្និទ្ធស្នាលគ្នាទៀតណាស់ ផ្ទុយទៅវិញនាងរមែងបញ្ចេញសារប្លែកៗដូចជា "កុំបន្តទាំងដែលគ្មានសង្ឃឹម កុំទន្ទឹងទាំងដែលមិនអាចទៅរួច" ជាដើម។ ជំនួសឲ្យភាពផ្អែមល្ហែមដែលធ្លាប់មានជាមួយតារាប្រុស លីនដា ស្រាប់តែផ្លាស់ប្ដូរស្ទីលតែម្ដង។
សូម្បីតែដើមទ្រូងរបស់នាង ក៏មានសភាពធំខុសប្លែកពីពេលមុនដែរ។ ប្រភពដដែលបង្ហើបថា ដើមទ្រូងរបស់តារាស្រី ធំជាងមុន ដោយសារតែនាងបានវះកាត់ពង្រីក។ ជុំវិញបញ្ហានេះ សុផា លីនដា ផ្លាស់ប្ដូរស្ទីល និងទំនាក់ទំនងជាមួយ នៅ ស៊ីនឿន មិនទាន់អាចសុំទំនាក់ទំនងបានទេព្រលប់ថ្ងៃទី ១៦ វិច្ឆិកានេះ៕