ដំណឹងដ៏ក្រៀមក្រំ! បិតាចាប៉ីដងវែងលោកតា ប្រាជ្ញ ឈួន ទទួលមរណភាព
- 2018-11-17 00:38:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងដ៏ក្រៀមក្រំ! បិតាចាប៉ីដងវែងលោកតា ប្រាជ្ញ ឈួន ទទួលមរណភាព
ចន្លោះមិនឃើញ
ព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន បានទទួលមរណភាពហើយនៅវេលាម៉ោង១៖៣០រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយរោគាពាធ ក្នុងព្រះជន្ម៨២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នេះជាការបាត់បង់ធនធានមនុស្សដ៏កម្រម្នាក់របស់កម្ពុជា ដែលបានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈបុរាណ។
សពរបស់ព្រឹទ្ធាចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន ត្រូវបានដឹកពីមន្ទីរពេទ្យមកតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅក្នុងសាលាធម្មសភា វត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំខ្វាង ស្រុកទ្រាំង ខេត្តតាកែវ លោកមានកូនចំនួន៥នាក់។ មុនទទួលមរណភាព លោកត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវ មកសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបភាព៖ ហ្វេសប៊ុក Mekong Kong