រំជួលចិត្ត ពេលដឹងរឿងមួយលោកតាប្រាជ្ញ ឈួន តែងធ្វើដើម្បីភូមិស្រុក ក្រៅពីច្រៀងចាប៉ី
- 2018-11-20 03:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត ពេលដឹងរឿងមួយលោកតាប្រាជ្ញ ឈួន តែងធ្វើដើម្បីភូមិស្រុក ក្រៅពីច្រៀងចាប៉ី
ចន្លោះមិនឃើញ
ក្រៅពីចូលចិត្តច្រៀងចាប៉ីដងវែង លោកតាប្រាជ្ញ ឈួន ចូលចិត្តធ្វើរឿងមួយទៀត ទាក់ទងនឹងការងារសង្គម ដូចជា សាងសង់សាលារៀន វត្តអារាម ក៏ដូចជាផ្លូវថ្នល់ជាដើម។ នេះបើតាមការរៀបរាប់របស់កូនប្រុសច្បង លោក ប្រាជ្ញ ឆាត។
គ្រាមានជីវិត បុរសពូកែថ្វីមាត់ខាងច្រៀងអប់រំទាក់ទងនឹងច្បាប់ស្រី ឬច្បាប់ក្រមង៉ុយ បានខ្នះខ្នែងសុំជំនួយថវិកា ក្នុងការផ្ដួចផ្ដើមលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសក្នុងស្រុកភូមិ នៅខេត្តតាកែវ របស់លោកផ្ទាល់តែម្ដង ។ កូនប្រុសដដែលរូបនេះ ប្រាប់ថា ពេលឪពុកខ្លួនឃើញតំបន់ណាខ្សត់មិនទាន់មានសាលារៀន គ្មានអគារសិក្សា ឬ វត្តអារាមចាស់ទ្រុឌទ្រោម លោកតា ប្រាជ្ញ ឈួន តែងរៀបរាប់ប្រាប់ថ្នាក់ដឹកនាំ ដើម្បីសុំការឧបត្ថម្ភឲ្យមានការសាងសង់ ឬជួសជុល ដើម្បីកូនចៅជំនាន់ក្រោយ បានសិក្សារៀនសូត្រ។
ក្នុងនោះមានដូចជា វិទ្យាល័យ "ហ៊ុនសែនព្រៃផ្អេរ " សាលាបឋមសិក្សាសម៉រ វត្ត "ព្រៃផ្អេរ" និងផ្លូវថ្នល់មួយចំនួន ស្ថិតក្នុងខេត្តតាកែវ ជាដើម។
លោក ប្រាជ្ញ ឆាត ប្រាប់ថា បំណងប្រាថ្នារបស់ឪពុកលោក គឺចង់ឃើញភូមិស្រុកកំណើតខ្លួនមានវត្តអារាម ផ្លូវថ្នល់ និងសាលារៀន ច្រើន ដើម្បីអាចបណ្ដុះបណ្ដាលកូនចៅជំនាន់ក្រោយ ឲ្យមានអនាគតភ្លឺស្វាង។ ម្ល៉ោះហើយ ទើបគ្រានៅមានជីវិត លោកតា ប្រាជ្ញ ឈួន តែងចូលរួមយ៉ាងសកម្មលើការងារសង្គមជារឿយៗ៕