អាមេរិកគំរាមបង្អាក់ការនាំប្រេងចូលស៊ីរី ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ និងរុស្ស៊ី
- 2018-11-21 02:42:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកគំរាមបង្អាក់ការនាំប្រេងចូលស៊ីរី ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ និងរុស្ស៊ី
ចន្លោះមិនឃើញ
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ចេញទណ្ឌកម្មទៅលើបណ្ដាញនៃការនាំចូលប្រេងទៅកាន់ប្រទេសស៊ីរីដោយក្រុមហ៊ុនរបស់រុស្ស៊ី និងអ៊ីរ៉ង់។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងរតនាគារអាមេរិកឲ្យដឹងថា ក្រុមហ៊ុនឯកជនចំនួន ៦ត្រូវបានដាក់ទណ្ឌកម្មចំពោះការនាំចូលប្រេងទៅស៊ីរីរួមទាំងស្ថាប័ន៣ផ្សេងទៀតផងដែរ។ ប្រភពដដែលបន្ដថា ស្ថាប័នទាំងនេះកំពុងចូលដៃជើងគ្នាដើម្បីគាំទ្ររបបរបស់មេដឹកនាំស៊ីរីលោក Bashar Assad។ លើសពីនេះទៀត ឆ្មាំសមុទ្រអាមេរិក ក៏បានចេញសេចក្ដីព្រមានថាខ្លួននឹងបង្អាក់ការប៉ុនប៉ងនាំចូលប្រេងទាំងឡាយណាទៅកាន់កំពង់ផែរដ្ឋរបស់ស៊ីរី។
គួរបញ្ជាក់ថា អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងពេញទំហឹងទៅលើរដ្ឋាភិបាលក្រុង Tehran កាលពីដើមខែនេះ ដែលផ្ដោតទៅលើសធនាគារក្នុងប្រទេស, ការដឹកជញ្ជូន និងវិស័យប្រេងជាដើម៕
ចុចអាន ៖
យន្ដហោះទម្លាក់គ្រាប់បែកសាហាវបំផុតរបស់អាមេរិក ឆ្វែលសមុទ្រចិនខាងត្បូង
ត្រាំពន្លះអ្នកសារព័ត៌មាន CNN កប់ៗមាត់ ក្រោយបោះឆ្នោតពាក់កណ្ដាលអាណត្តិ (មានវីដេអូ)