«កោះពេជ្រ» ជាទីតាំងទាក់ចិត្តរបស់អ្នកជំនួញអចលនទ្រព្យ មិនអាចមើលរំលង
- 2018-11-22 08:19:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«កោះពេជ្រ» ជាទីតាំងទាក់ចិត្តរបស់អ្នកជំនួញអចលនទ្រព្យ មិនអាចមើលរំលង
ចន្លោះមិនឃើញ
កំណើននៃប្រជាជននៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បានកើនឡើងដល់ ១,៧លាននាក់ ក្នុងនោះ មានជាងពាក់កណ្ដាល (៥៦ភាគរយ) ជាអ្នកចំណាកស្រុកពីតាមខេត្តនានា ចូលមកបន្តការសិក្សា និងធ្វើការ រកស៊ី នៅក្នុងរាជធានីភ្នំពេញ។ តួលេខនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បង្ហើបកាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ។
ចំណែកឯចំនួនជិត ៥០ភាគរយទៀត គឺជាចំនួនប្រជាជនមានលំនៅដ្ឋានស្រាប់ និងជនបរទេសដែលមកធ្វើជំនួញ និងធ្វើការចំណាកប្រទេស។ រាជធានីភ្នំពេញ ត្រូវបានគេសម្លឹងមានកំណើនប្រជាជនផ្លាស់ប្តូរ ដូចបណ្ដា ទីក្រុងទេសចរណ៍អាស៊ានដទៃ ទៀតដែរ។ ទាំងអ្នកវិនិយោគក្នុងនិងក្រៅស្រុកក៏ឃើញឱកាសនិងសក្ដានុពលនៃរាជធានីប្រទេសមួយនេះ។
បើងាកទៅកាន់តំបន់អភិវឌ្ឍន៍លេចធ្លោខ្លាំងនៅភ្នំពេញ គេប្រាកដជានឹកដល់ តំបន់កោះពេជ្រដែលដើមឡើយគ្រាន់តែជាលំនៅដ្ឋាន និងកន្លែងដាំបន្លែរបស់គ្រួសារក្រីក្រប៉ុន្មានរយនាក់នោះ តែសព្វថ្ងៃនេះ ប្រែក្លាយមុខមាត់ទាំងស្រុងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសំណង់ អគារចម្រុះពណ៌ខ្ពស់ជ្រោងៗគួរជាទីទាក់ទាញ។
លោក Hu Sheng Gang អគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យពីប្រទេសចិន បោះទុន១៦០លានដុល្លារ សាងសង់ អគារកម្ពស់២១០ម៉ែត្រឈ្មោះថា Morgan Towerថ្លែងក្នុងសន្និសីទផ្ដល់សិទ្ធិទៅភ្នាក់ងារលក់អចលនទ្រព្យដល់ក្រុមហ៊ុន Century21 Cambodia ឲ្យដឹងថា ការណ៍ដែលក្រុមហ៊ុនសម្រេចចិត្តយកតំបន់កោះពេជ្រសាងសង់គម្រោងដ៏ធំរបស់ខ្លួននេះ ដោយសារទីតាំងអំណោយផល ហើយស្ថិតនៅចំកណ្ដាលនៅរាជធានីតែម្ដង។ លោកបន្ថែមថា ការមើលឃើញនេះ មិនខុសពីអ្នករកស៊ីផ្នែកអចលនទ្រព្យ ឯទៀតនោះទេ។
យ៉ាងណាមិញ បើតាមអ្នកជំនួញខាងអចលនទ្រព្យ លោក Liu Lie អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Prince Club Management ធ្លាប់បង្ហើបថា តាមការសិក្សាទីក្រុងកោះពេជ្រ បានស្រូបយកប្រជាជនក្នុង និងក្រៅស្រុកប្រមាណ ៣០០គ្រួសារដែលមានចំណូលខ្ពស់ មករស់នៅស្នាក់អាស្រ័យ និងប្រកបរបរនានា៕