រំភើបចិត្ត! សម្រេចសាងសង់រូបសំណាកបិតា ចាប៉ីដងវែង បន្សល់ដល់កូនចៅជំនាន់ក្រោយ ទុកជាការចងចាំ
- 2018-11-26 02:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបចិត្ត! សម្រេចសាងសង់រូបសំណាកបិតា ចាប៉ីដងវែង បន្សល់ដល់កូនចៅជំនាន់ក្រោយ ទុកជាការចងចាំ
ចន្លោះមិនឃើញ
រូបសំណាកលោកតា ប្រាជ្ញ ឈួន នឹងកសាងឡើងក្នុងបរិវេណវត្តសម៉ ស្ថិតក្នុងភូមិសម៉រក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលជាទីកំណើតរបស់បិតា ចាប៉ីដងវែង រូបនេះ ផ្ទាល់តែម្ដង។ នេះបើតាមការអះអាងពី លោក ប្រាជ្ញ ឆាត កូនប្រុសច្បងរបស់លោក។
មូលហេតុកសាងក្នុងទីតាំងខាងលើ ដោយសារចង់ឲ្យកូនចៅខ្មែរជំនាន់ក្រោយ បានចងចាំនិងស្គាល់លោកតា ប្រាជ្ញ ឈួន ជាធនធានមនុស្សកម្រផ្នែកសិល្បៈបុរាណដែលពូកែថ្វីមាត់ច្រៀងចាប៉ី មានចំណាប់ជួនល្អ បង្កប់ដោយន័យអប់រំ ស្ដាប់មិនជិនណាយ។ ចំពោះថ្លៃចំណាយ លើការសាងសង់ ខាងក្រសួងព័ត៌មានជាអ្នកចាត់ចែង និងរ៉ាប់រងទាំងស្រុង។ មកទល់ពេលនេះ កំពុងសាងសង់បានជិត ៥០ % ហើយ ។ កូនប្រុសដដែល ឲ្យដឹងថា គំនិតផ្ដួចផ្ដើមក្នុងការស្ថាបនារូបនេះឡើង មានតាំងពីលោកតា ប្រាជ្ញ ឈួន នៅមានជីវិត អំឡុងពេលចាប់ផ្ដើមឈឺធ្ងន់ម្ល៉េះ ។
ថ្វីត្បិតលោក តា ប្រាជ្ញ ឈួន អនិច្ចកម្មទៅហើយក្ដី តែលោកបានបន្សល់នូវស្នាដៃ គំនិតអប់រំជាច្រើនដល់កូនចៅជំនាន់ក្រោយ។ លើសពីនេះ លោកតែងចូលរួមការងារសង្គម ក្នុងការសាងសង់សាលារៀន វត្តអារាម បូករួមទាំងផ្លូវថ្នល់ជាដើម។ លោកត្រូវបាន មហាជនកោតសរសើរពីថ្វីមាត់ច្រៀងចាប៉ី តែងបានភ្លាមៗ ស្របពេលកំពុងលេងចាប៉ី ថែមទៀត។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានចាត់ទុកលោកជា អច្ឆរិយបុគ្គលផ្នែកច្រៀងចាប៉ីដងវែង ដែលគ្មានអ្នកណាអាចផ្ទឹមបានឡើយ៕