បុណ្យអុំទូកកន្លងទៅ អ្នកទេសចរសៀមរាបកើនឡើង ខណៈខេត្តព្រះសីហនុតួលេខធ្លាក់ចុះ

  • 2018-11-26 10:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ រយៈ​ពេល​៣​ថ្ងៃ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក កន្លងទៅ​មាន​ចំនួន​សរុប ៦ម៉ឺន​៣​ពាន់​នាក់។ ចំនួន​នេះ មាន​ការ​ថយ​ជាង​ចុះ ២៥,៨៨ភាគរយ ក្នុង​ឆ្នាំ២០១៨​នេះ។

រយៈ​ពេល​ដដែល​កន្លង​ទៅ​នេះ នៅ​ឯ​ខេត្ត​សៀមរាប បើ​តាម​ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ខេត្ត​នេះ ទទួល​បាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​៣៣​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ​ ១៨.៥៨ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៧។

រូបភាព AKP ពេលអុំទូក ២០១៨

លោក វ៉េង ស៊ីសុវង្ស អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ៥ម៉ឺននាក់ ថយ​ចុះ ៣២,០៧ភាគរយ។ ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ១ម៉ឺននាក់ កើន​ឡើង ១៥,៥៦ភាគរយ។

រូបភាព AKP ពេលអុំទូក ២០១៨

លោក​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​បាន​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន ៦ពាន់​នាក់។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន ៣ពាន់​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៣៤៨៨នាក់ កើន​ឡើង ២៧,៧០ភាគរយ។

រូបភាព AKP ពេលអុំទូក ២០១៨

សូម​បញ្ជាក់​ថា ចំពោះ​ការងារ​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​មាន​លក្ខណៈ ល្អ​ប្រសើរ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​រៀបចំ​ផែនការ​គ្រប់​គ្រង​យ៉ាង​ហ្មត់ចត់ ពី​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​ដោយ​មាន​ការ​ចូលរួម ដូចជា​ស្នងការ​នគរបាល​ខេត្ត និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ។

នេះ​បើ​តាម លោក វ៉េង ស៊ីសុវង្ស អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​ព្រះសីហនុ។

ប្រភព៖ AKP   ប្រែ​សម្រួល៖ ពៅ រក្សា