បុណ្យភូមិ ទទួលបានជោគជ័យលើសការស្មាន នៅប្រទេសជប៉ុន
- 2018-11-27 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យភូមិ ទទួលបានជោគជ័យលើសការស្មាន នៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
នេះជាមោទកភាពដ៏អស្ចារ្យក្នុងការបង្ហាញដល់ជាតិសាសន៍ដទៃ នូវគំរូវប្បធម៌ជាតិដ៏មានតម្លៃជូនទៅកាន់បរទេស ពិសេសប្រទេសដែលមានការអភិវឌ្ឍដូចប្រទេសជប៉ុន។ នេះបើតាមការលើកឡើងរបស់ ស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ» រិទ្ធី លំអរពេជ្រ ។
បុណ្យភូមិ ជាកម្មវិធីប្រជុំសិល្បៈខ្មែរ ទាំងបុរាណ និងសម័យ ដែលមានអត្តសញ្ញាជាតិ ពិសេសសិល្បៈបែបសហសម័យ ដើម្បីជាការបង្កើតបានវប្បធម៌រួបរួមជាតិមួយលើសពីការសប្បាយរីករាយ និងទស្សនីយភាព។ ទាំងនេះ សុទ្ធតែជាទេពកោសល្យរបស់កូនខ្មែរជំនាន់ក្រោយកំពុងតែអនុវត្ត និងប្រតិបត្តិ។
កញ្ញា រិទ្ធី លំអរពេជ្រ បន្តថា នេះជាលើកទីមួយរបស់បុណ្យភូមិ ឈានទៅដល់ប្រទេសជប៉ុនដែលមានវប្បធម៌ខ្ជាប់ខ្ជួនរបស់ខ្លួន តែពួកគេរីករាយសប្បាយចិត្តក្នុងការចូលរួមជាមួយបុណ្យភូមិ ពិសេសកោតសរសើរមិនដាច់ពីមាត់ពីប្រជាជនជប៉ុនចំពោះការសម្ដែងសិល្បៈប្រពៃណីរបស់ខ្មែរ ដូចជាការសម្ដែងល្ខោនស្រមោល ស្បែកតូចស្បែកធំ របាំបុរាណខ្មែរ ចង្វាក់រាំប្រពៃណីខ្មែរជាដើម។
ការសម្ដែងរយៈពេល ២ថ្ងៃ ២យប់របស់ក្រុមសិល្បៈករខ្មែរ មានក្រុមតូច Small World Small Band សមាគមសិល្បៈសុវណ្ណភូមិ, កញ្ញា ចំរើន សុភា, លោក ទីងតុង, ក្រុមរាំ D-MAN បានធ្វើឱ្យបរិយាកាសក្នុងកម្មវិធីទាំងមូលប្រៀបដូចជាភូមិខ្មែរមួយដែលលាយឡំរវាងបុរាណកាល និង សម័យកាល ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនេះជាពេលវេលាមិនអាចបំភ្លេចមិនបាន។ នេះបើតាមការលើកឡើងរបស់ កញ្ញា រិទ្ធី លំអរពេជ្រ ៕
ខាងក្រោមនេះជារូបភាពក្នុងកម្មវិធីបុណ្យភូមិនៅទីក្រុងតូក្យូប្រទេសជប៉ុនកន្លងទៅ៖
រូបភាពផ្តល់ដោយ៖ កញ្ញា រិទ្ធី លំអរពេជ្រ