ភាពយន្ត និងវីដេអូខ្មែរសល់ពីសង្គមចាស់ច្រើនជាង ៣០០០ ចំណងជើង កូនខ្មែរគួរទៅទស្សនា

  • 2018-11-28 04:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីពង្រឹងការផលិតភាពយន្ត និងស្វែងយល់ពីប្រវត្តិសិល្បៈខ្មែរ កូនខ្មែរ គួរតែចំណាយពេលទៅស្រាវជ្រាវ​ និងទស្សនាស្វែងយល់ ពីឫសគល់ និងការអភិវឌ្ឍក្នុងសង្គមខ្មែរ។ កុំឱ្យថាបានតែថា តែមិនយល់ច្បាស់!

រូបភាពពីភាពយន្តខ្មែរ

តាមរយៈលោក ជា សុភាព អ្នកគ្រប់គ្រងក្នុងមជ្ឍមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា ប្រាប់ឱ្យដឹងថា​ក្នុងមជ្ឍមណ្ឌល មានផ្ទុកឯកសារវីដេអូ សៀវភៅ ព្រមទាំងកម្រងរូបភាពច្រើនជាង ៣០០០ ចំណងជើងសម្រាប់ដាក់ឱ្យសាធារណៈជនចូលមកស្រាវជ្រាវទស្សនាដោយសេរី និងឥតគិតថ្លៃគ្រប់ម៉ោងធ្វើការ។

លោក ជា សុភាព អ្នកគ្រប់គ្រងក្នុងមជ្ឍមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា

វីដេអូឯកសារសំខាន់ៗ ពិសេសខ្សែវីដេអូស្នាព្រះហស្ថនៃភាពយន្តខ្មែររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងផលិតករខ្មែរជាច្រើនរូបមានតម្កល់ទុកក្នុងមជ្ឍមណ្ឌលសម្រាប់ទស្សនា និងសិក្សាស្វែងយល់​ពីវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ។

លោក ជា សុភាព បន្តថា សម្រាប់យុវផលិតករខ្មែរដែលមានគោលបំណងផលិតភាពយន្តក្នុងថ្ងៃអនាគត ឬក៏កំពុង​រៀនផលិតគួរចំណាយពេលវេលាមកសិក្សារៀនសូត្រពីបណ្ដាវីដេអូចម្រុះរបស់ផលិតករខ្មែរក្នុងសម័យកាលនោះ។

ក្រុមសិស្សនិស្សិតទៅស្រាវជ្រាវនៅ មជ្ឍមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា

ជាក់ស្តែង ស្នាដៃផលិត និងរចនាបទភាពយន្តខ្មែរ មានលក្ខណៈពិសេសរបស់ខ្លួនមួយ​ដែលខ្មែរជំនាន់ក្រោយគួរស្វែងយល់ឱ្យបានច្រើន ដើម្បីផលិតភាពយន្តដែលមានគុណភាព និងមានសាច់រឿងបែបខ្មែរ ជាទីពេញចិត្តរបស់ប្រជាជនខ្មែរខ្លួនឯង។ លោក ជា សុភាព អ្នកគ្រប់គ្រងក្នុងមជ្ឍមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា បញ្ជាក់៕

ទស្សនាវីដេអូខ្លី រឿង «រិទ្ធីសែន នាងកង្រី» ពីមជ្ឍមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា៖

ខាងក្រោមនេះជាបណ្តុះរូបភាពចេញពីភាពយន្តខ្មែរ រូបភាពផ្តល់ដោយ លោក Andrew S Huy៖

ឈុតមួយក្នុងរឿង កាកី
ឈុតក្នុងរឿង សុវណ្ណហង្ស
ឈុតក្នុងរឿង បក្សីឋានសួគ៍
ឈុតក្នុងរឿង ស្តេចដំរីស

អត្ថបទ៖ Sunny

អត្ថបទថ្មី