លើក​នេះ​កាន់​តែ​អស្ចារ្យ ខាន់ ចេសា ប្រកួត​ដណ្តើម​ជើង​ឯកប្រាក់២ម៉ឺនដុល្លារ​

  • 2018-12-04 01:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​របស់​កម្ពុជា​​ ខាន់ ចេសា​ ត្រូវ​​ចូល​រួម​ប្រកួត​​ជើង​ឯក​​ជឺជិតស៊ូ​អន្តរជាតិ​ក្នុង​​ប្រភេទ​ Female Strawweights ដែល​មាន​ប្រាក់​រង្វាន់​២​ម៉ឺន​ដុល្លារ​អាមេរិក និង​ស្វែង​រក​ឱកាស​ក្លាយ​​ជា​ជើង​ឯក​ EBI Champion ក្នុង​ប្រភេទ​ទម្ងន់​​​៥២​គីឡូក្រាម (115lb) ជា​លើក​ដំបូង។

ខាន់ ចេសា ពេល​ប្រកួត​ឈ្នះ​នៅ​កីឡា​ទ្វីប​អាស៊ី​

ការ​ប្រកួត​ដែល​ត្រូវ​​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​ ទី​៩ ខែ​ធ្នូ​ ចុង​សប្តាហ៍​នេះ​ប្រជុំ​ដោយ​កីឡា​ការិនី​ជឺជិតស៊ូ​កម្រិត​ពិភព​លោក​១៦​នាក់​​នៅ​​ក្លឹប​ Onnit Gym, Austin TX សហរដ្ឋ​អាមេរិក​។ ជើង​ខ្លាំង​ទាំង​១៦​នាក់​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ម្នាក់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។

កីឡា​ការិនី​ទាំង​១៦​នាក់​មាន

  • ១. Lila Smadja
  • ២. Nina Navid
  • ៣. Mayssa Bastos
  • ៤. Danielle Kelly
  • ៥. Jessa Khan
  • ៦. Rita Lynne Gribben
  • ៧. Fiona Watson
  • ៨. Fabiana Jorge
  • ៩. Pati Fontes
  • ១០. Megan Parducho
  • ១១. Rikako Yuasa
  • ១២. Chelsi Aguayo
  • ១៣. Analilya Calzada
  • ១៤. Livia Gluchowska
  • ១៥. Gabby Romero
  • ១៦. Grace Gundrum
ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត (ប្រភព៖ forums.sherdog)

អត្ថបទ៖ ជាន ចាន់រ៉ា