ញាក់សាច់! ដឹងអត្ថន័យ និងឈ្មោះស្នាមសាក់ដ៏ទាក់ទាញនៅក្រោមផ្ចិត ម៉ារ៉ា ប៊ុណ្ណា

  • 2018-12-05 04:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​ចំណង​ផ្លូវ​ភេទ​ខ្ពស់​​ទើប​តារា​​ចម្រៀង​ និង​សម្ដែង ម៉ារ៉ា ប៊ុណ្ណា បាន​ទៅ​ចាក់​​សាក់​អក្សរ​នៅ​ក្រោម​ផ្ចិត​ជា​ភាសា​អង់គ្លេស​ថា​” Mara Bunna King Of Sex” ប្រែ​ថា ម៉ារ៉ា ប៊ុណ្ណា គឺ​ជា​ស្ដេច​ផ្លូវ​ភេទ។

ទាក់​ទង​ការ​សាក់​នេះ​ត្រូវ​បាន​គេ​ទម្លាយ​ថា មក​ពី​​ ម៉ារ៉ា ប៊ុណ្ណា គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណង​ផ្លូវ​ភេទ​ខ្ពស់​បំផុត​ខាង​រឿង​លើ​គ្រែ ទើប​រូប​គេ​សម្រេច​ចិត្ត​​​ទៅ​ចាក់​​សាក់​” Mara Bunna King Of Sex” ដោយ​គ្មាន​រារែក​ចិត្ត​អី​បន្តិច។ ក្នុង​គោល​បំណង​​ចង់​បាន​​ការ​ចាប់​អារម្មណ៍​ពី​ក្រមុំ​ៗ​​ថា​លោក ពូកែ​ខាង​រឿង​ហ្នឹង​មិន​បាច់​ប្រាប់​ក៏​ដឹង​ដែរ​គ្រាន់​តែ​ឃើញ​ស្នាម​សាក់។

​​​តាំង​ពី​សាក់​ ” Mara Bunna King Of Sex” ម៉ារ៉ា ប៊ុណ្ណា ល្បី​មាន​ព័ត៌មាន​ស្នេហា​ជាមួយ​តារា​សម្ដែង​ស្រី​ទាំង​វ័យ​ក្មេង​ និង​ចាស់​ពុំ​សូវ​លស់​ពេល​​នោះ​ទេ។ អាច​និយាយ​បាន​ថា​លោក គឺ​ជា​​​​តារា​ចម្រៀង​​ម្នាក់​ដ៏​មាន​មន្ត​ស្នេហ៍​អាច​ឆក់​យក​បេះ​ដូង​នារី​ៗ​ទាំង​ក្មេង​ និង​ចាស់​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ខ្លួន​ព្រោះ​តែ​បារមី​​សាក់​នេះ​ឯង។

ពាក់​ព័ន្ធ​រឿង​រ៉ាវ​ទម្លាយ​​​ខាង​លើ​ត្រូវ​បាន ម៉ារ៉ា ប៊ុណ្ណា ទទួល​ស្គាល់​ថា ចំពោះ​រឿង​ស្នេហា​លោក​ មិន​សូវ​ស្ងប់ស្ងាត់​ប៉ុន្មាន​ទេ តែង​តែ​មាន​នារី​ៗ​ចូល​មក​ស្អំ​បេះ​ដូង​ជា​បន្តបន្ទាប់ ពោល​ម្ចាស់​បទ​ "ដីថ្លៃប្រល័យស្នេហ៍" មិន​សូវ​នៅ​ឯកោ​បាន​យូរ​នោះ​ទេ។

ឯ​រឿង​​ស្នាម​សាក់” Mara Bunna King Of Sex” លោក​សុំ​​មិន​សម្រាយ​អត្ថន័យ​អ្វី​ឡើយ ​ដោយ​ខ្លួន​ គិត​ថា​ មហាជន​ច្បាស់​ជា​យល់​​ពេល​ឃើញ​​ពាក្យ​សាក់​នេះ​នៅ​ក្រោម​ផ្ចិត​របស់​លោក៕​​​​

រូបថត៖FB ម៉ារ៉ា ប៊ុណ្ណា

អត្ថបទ៖ ឆុង ស៊ីណាន