ឈិត សុជាតា ប្រាប់វិធីបំបាត់ស្នាមសង្វារយ៉ាងគាប់ចិត្ត ប្រសិទ្ធភាពដល់ទៅ១០០%
- 2018-12-08 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សុជាតា ប្រាប់វិធីបំបាត់ស្នាមសង្វារយ៉ាងគាប់ចិត្ត ប្រសិទ្ធភាពដល់ទៅ១០០%
ចន្លោះមិនឃើញ
បន្ទាប់ពីមានដំណឹងកូនភ្លោះស្ងាត់ៗ អ្នកនាង ឈិត សុជាតា បានលាឈប់ពីសិល្បៈ ងាកទៅសាងជីវិតឯកជន និងពង្រឹងមុខជំនួញក្រុមហ៊ុនទេសចរណ៍ និងលក់កាបូប សម្លៀកបំពាក់ជាដើមតាម Online របស់ខ្លួនវិញ។
នៅលើបណ្ដាញសង្គម អតីតតារាសម្ដែង រូបនេះ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដោយអនុវត្តរួចហើយឃើញថា ទទួលបានប្រសិទ្ធិភាពជាទីគាប់ចិត្ត គ្មានស្នាមសង្វារ សូម្បី១ឆ្នូត ទោះបីកូនភ្លោះ ក៏ដោយ ។
វិធីទាំងបីជំហានងាយៗនោះ គឺ ទី ១ អ្នកនាង ប្រើផលិតផលការពារ កុំអោយមានសង្វារ ដោយ លាបបរិវេណ ពោះ ត្រគាក ដើមទ្រូង តាំងពីមានគ៌កបាន២ខែដំបូង។ទី២ គឺ ចន្លោះការពពោះ ខែទី២ ដល់ខែទី៤ លាបផលិតផលកុំអោយមានសង្វារ ៣ដង ក្នុង១ថ្ងៃ ( ព្រឹក ថ្ងៃ មុនពេលចូលគេង)។ ចុងក្រោយ ចាប់ពីខែទី៥ឡើង លាបញឹកញាប់ តាមដែលអាចធ្វើបាន ព្រោះពោះចាប់ផ្ដើម រមាស់ខ្លះហើយ។
អតីតតារាបានបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ បន្តថា ទាំងនេះជាបំណងល្អក្នុងការចែករំលែកដល់ស្ត្រី ដែលត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ហើយស្រលាញ់ស្បែក ដោយមិនចង់អោយមានស្នាមសង្វារក្រោយសម្រាល។
អ្នកម្ដាយមានស្រុកកំណើតពីខេត្តតាកែវ ឲ្យដឹងថា កាលពីមុន ពីមុន អ្នកនាងផ្ទាល់ក៏ខ្លាចស្នាមសង្វារដែរ ព្រោះធ្វើឲ្យបាត់បង់ភាពជឿជាក់មួយផ្នែក។ សុជាតា ថា ធ្លាប់ឮចាស់ៗប្រាប់ សង្វារជាតំណពូជ តែគ្រប់យ៉ាងអាចផ្លាស់ប្ដូរបាន បើសុភាពនារីអនុវត្តន៍តាមវិធីខាងលើ៕