HMD លក់ Nokia ដាច់ខ្លាំង ៧០ លានគ្រឿង តែអ្វីជាក្ដីកង្វល់​​ ៨០% នៃអ្នក​ប្រើជា​មនុស្ស​ចាស់ ​

  • 2018-12-09 03:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​ ២០១៦ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុនHMD Global លក់​ទូរសព្ទ Nokia បាន​ប្រហែល​៧០​លាន​គ្រឿងហើយ ដែល​តួលេខ​នេះ​រាប់បញ្ចូល​ទាំង​ស្មាតហ្វូន Android និង Feature phone (ដូច N ចុច​ពិល​ជាដើម​) ផង​ដែរ។

តួលេខ​ដ៏ភ្ញាក់ផ្អើលខាងលើ ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា ជា​ជោគជ័យ​ធំ​មួយ។ ទូរសព្ទ​ដ៏ពេញ​និយម​របស់ HMD ភាគច្រើន​មាន​តម្លៃ​ជាង ៣០០ ទៅ ៤៥០ ដុល្លារ​អាមេរិក ហើយ​ Nokia 6.1 ជា​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​បំផុត​នៅទីផ្សារសាកល​​ ចំណែក​ Nokia 3.1 ក៏​លក់​ដាច់​ល្អ​​​ដែរ ក្នុង​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់។ ដោយឡែក​ Nokia 8 Sirocco បរាជ័យ ព្រោះ​ខុស​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​។ ​​

បើទោះ​លក់​ដាក់​មែន ប៉ុន្តែ​អ្វី​ជា​បញ្ហា​គឺ អតិថិជន​របស់ HMD ប្រមាណ ៨០% មាន​អាយុ ៣៥ ឆ្នាំ និង​ចាស់​ជាង​នេះ ខណៈ​ក្រុមហ៊ុន​ទូរសព្ទ​ហ្វាំងឡង់ ចង់​ទាក់ទាញ​​អតិថិជន​អាយុ​ក្រោម​ ២០​ឆ្នាំ៕

ចុច Like និង See First ដើម្បី​ទទួល​បាន​ព័ត៌មាន​បច្ចេកវិទ្យាថ្មីមុនគេ...

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ