Apple ដាក់​ឲ្យ​អ្នក​ប្រើ iPhone ឬ iPad បញ្ជា​ទិញ​ឆ្នាំង​សាក​លឿន​បាន​ហើយ

  • 2018-12-07 04:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple ទើប​នឹង​ប្រកាស​ដាក់​លក់​ឆ្នាំង​សាក​លឿន (Type-C) ដែល​មាន​ផ្ដល់​កម្លាំង​បញ្ជូន ១៨ វ៉ាត់​(18W) សម្រាប់​អ្នក​ប្រើ iPhone ឬ iPad អាច​ទិញ​យក​ទៅ​ប្រើប្រាស់​បាន។

Apple បាន​ដាក់​លក់​ក្នុង​តម្លៃ ២៩ ដុល្លារ។ អ្នក​ដែល​កំពុង​ប្រើ iPhone 8, iPhone 8 Plus , iPhone X iPhone XS, iPhone XS Max និងiPhone XR ដែល​កំពុង​ប្រើ​ឆ្នាំង​សាក​ធម្មតា សាក​មិន​បាន​លឿន​ដូច​ចិត្ត អាច​ប្ដូរ​មក​ប្រើ​ឆ្នាំង​សាក iPad Pro 2018 នេះ​វិញ​បាន ប៉ុន្តែ​អ្នកត្រូវ​ចំនាយ​ក្រៅបន្ថែមទៀត ដើម្បីទិញឌុយ USB-C ទៅកាន់ Lightning ក្នុងតម្លៃ ១៩ ដុល្លារ​មួយ​ទៀត​ដើម្បី​ភ្ជាប់​គ្នា​ប្រើ​។

ចំណែក iPad Pro 11អ៊ិញ, iPad Pro 12.9 អ៊ីញ (ជំនាន់ ៣) iPad Pro 10.5 អ៊ីញ iPad Pro 12.9 អ៊ិញ (ជំនាន់ ២) និងiPad Pro 12.9 អ៊ីញ (ជំនាន់ ១) ក៏​អាច​ទិញ​​ឆ្នាំង​សាកលឿន iPad Pro 2018 នេះ​​បាន​ដូច​គ្នា៕

ចូល​ទៅ​ទិញ​តាម​នេះ Apple.com

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា