កុំច្រឡំឲ្យសោះ ខ្សែ USB-C ដូចគ្នាតែ លទ្ធផលបញ្ជូនទិន្នន័យអាចខុសគ្នា
- 2018-12-07 01:58:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រឡំឲ្យសោះ ខ្សែ USB-C ដូចគ្នាតែ លទ្ធផលបញ្ជូនទិន្នន័យអាចខុសគ្នា
ចន្លោះមិនឃើញ
ខ្សែ USB-C អាចបញ្ជូនទិន្នន័យ ថាមពលថ្ម រូបភាព សំឡេង បានល្អប្រសើរ ហើយមានបំពាក់នៅលើឧបករណ៍ថ្មីៗជាច្រើន។
USB-C ជាប្រភេទខ្សែភ្ជាប់ មិនមែនជា Protocol នោះទេ។ Protocol សំដៅលើអ្វីដែលខ្សែអាចបញ្ជូន និងបញ្ជូនបានលឿនប៉ុណ្ណា។ ខ្សែ USB-C ខ្លះជាខ្សែ USB 3.1 ជំនាន់ទី ២ ផ្តល់ល្បឿនបញ្ជូនលឿនទ្វេដង។
ការប្រើខ្សែ USB-C សាកថ្មទូរសព្ទ Android នឹងមិនលឿន ដូចខ្សែដែលប្រើជាមួយ External Hard Drive នោះទេ។កាន់តែស្មុគស្មាញ ពេលប្រើដុយបំបែក ពី USB-C ទៅប្រភេទ Connector ផ្សេង ដូចជារន្ធកាសជាដើម។ ដុយបំបែកផ្តល់លទ្ធផលមិនស្មើគ្នានោះទេ ដោយដុយបំបែកទៅរន្ធកាសភ្ជាប់ជាមួយទូរសព្ទមួយ មិនធានាថាអាចដំណើរការជាមួយទូរសព្ទក្រុមហ៊ុនផ្សេងនោះឡើយ។
ស្មាតហ្វូន និងកុំព្យូទ័រជាច្រើន អាចសាកថ្មប្រើខ្សែភ្ជាប់ USB-C ប៉ុន្តែចំនួនថាមពលដែលខ្សែអាចបញ្ជូន អាចខុសគ្នា។ ករណីខ្លះ កុំព្យូទ័រត្រូវការថាមពលពីរដងធៀបនឹងតម្រូវការរបស់ស្មាតហ្វូន។ បើសិនជាថាមពលថ្មបញ្ជូនច្រើនជាងសមត្ថភាពរន្ធភ្ជាប់អាចចែកចាយ អាចធ្វើឲ្យរន្ធលែងដំណើរការបាន។ ខ្សែ USB-C ស្រ៊ីនចេញពីក្រុមហ៊ុន មានសមត្ថភាពរក្សាតុល្យភាពថាមពលចូលបាន៕
វីដេអូ៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ