Google បដិសេធ ក្រោយគូប្រជែងទម្លាយរឿងសម្ងាត់
- 2018-12-06 04:34:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google បដិសេធ ក្រោយគូប្រជែងទម្លាយរឿងសម្ងាត់
ចន្លោះមិនឃើញ
Google ជំទាស់ទៅនឹងការសិក្សាមួយដោយ DuckDuckGo ជាគូប្រជែង (Search Engine មានការគិតគូរទិន្នន័យអ្នកប្រើប្រាស់) ដែលអះអាងថា Google កំពុងតាមដានសកម្មភាពអ្នកប្រើប្រាស់លើអ៊ីនធឺណិត សូម្បីតែការប្រើ Incognito mode។
ក្នុងការសិក្សា DuckDuckGo បានលើកឡើងថា Google បានប្រើប្រាស់ព័ត៌មានពីការ Search ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន ហើយការដាក់ជា Private Mode មានលក្ខណៈខុសគ្នាតិចតួចប៉ុណ្ណោះ។
លើវេបសាយ 9to5 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានច្រានចោល ដោយបញ្ជាក់ថាការសិក្សានេះមានកំហុសឆ្គង។ ការសិក្សានេះផ្អែកលើការសន្មត មិនសមហេតុផល។ នេះជាការឆ្លើយតបបន្ថែមរបស់ Google៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ