ឈឺ​ហួស​ថ្លែង! Microsoft ឲ្យ​ក្មេង​ស្រី​តូច​ច្រៀង​បាញ់ iPad របស់ Apple មិន​សំចៃ​មាត់

  • 2018-12-05 11:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ជា​ញឹកញយ​មិន​ថា​ក្រុមហ៊ុន Microsoft ឬ Apple តែងតែ​បាញ់​បោះ​សារ​ឌឺដង​តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​ជុំវិញ​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​គោលដៅ​បង្ហាញ​ឲ្យ​អតិថិជន​មើល​ឃើញ​ថា​ផលិតផល​របស់​ខ្លួន​មាន​ភាព​លេចធ្លោ​ជាង។

មិន​ខុស​ពី​ស្ពត​ផ្សព្វផ្សាយ​ថ្មី​មួយ ដោយ​មាន​តួ​អង្គ​ក្មេង​ស្រី​ម្នាក់​ដែល​កំពុង​សម្លឹង​មើល​ទៅ Surface Go ហើយ​បញ្ចុះបញ្ចូល​លោក​យាយ​របស់​នាង​មិន​ឲ្យ​ទិញ iPad ក្រោម​ហេតុផល​ថា​ថេបប្លែត​នោះ​ត្រឹម​តែ​ជា​កុំព្យូទ័រ​ក្លែងក្លាយ។

ក្មេង​ស្រី​ច្រៀង​ក្នុង​អត្ថន័យ​ជា​ភាសា​អង់គ្លេស៖ "លោក​យាយ​កុំ​ទិញ iPad ​កាល​ខ្ញុំ​មាន​វ័យ ៦ ឆ្នាំ​មិន​ជា​អ្វី​ទេ តែ​នេះ​ខ្ញុំ ១០ ឆ្នាំ​ហើយ ក្តី​ស្រមៃ​របស់​ខ្ញុំ​ក៏​ធំ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​កុំព្យូទ័រ​ពិត​ប្រាកដ​ដែល​អាច​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន"។

យ៉ាងណាមិញ​តាម​ទិដ្ឋភាព​បង្ហាញ​ក្នុង​សាច់​វីដេអូ​ចំណុច​លេច​ធ្លោ​ខ្លី​មួយ​ដែល​ថា Surface Go មាន​ភាព​ជា​កុំព្យូទ័រ​ជាង Apple iPad គឺ​ត្រង់​ចំណុច​នៃ​ការ​សរសេរ​កូដ ប៉ុន្តែ​ធាតុ​ពិត iPad ក៏​អាច​ធ្វើ​បាន​ដូច​គ្នា។ ចំណុច​លំអិត​ជាង​នេះ​មាន​តែ​រង់ចាំ​ការ Review ​ប្រៀបធៀប​ផ្ទាល់​ពី​អ្នក​ជំនាញ​នោះ​យើង​នឹង​បាន​ដឹង​កាន់​តែ​ច្បាស់៕

ទស្សនា​វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា