៦ ចំណុច​នេះ ឆែក​មើល​បាន បើ​មិនទាន់ទុកចិត្ត​ទិញ Prius ជិះ

  • 2018-12-05 04:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​មួយ​ទឹកដូចជា Lexus, Highlander, Camry ឆ្លាម បាឡែន និង Corolla មាន​តម្រូវការ​ទីផ្សារ​​ច្រើន។ ងាក​មក​ប្រភេទ​ឡាន​រាង​តូច​ Prius កូនកាត់ ក៏មានអ្នក​កំពុង​ប្រើប្រាស់​មិន​តិច​ដែរ។

ចំណុច​មួយចំនួន​ដែលទាក់​ចិត្តអ្នកជិះ​មកពេញនិយមឡាន​ Prius មួយទឹក​៖

១.គ្រឿង​បន្លាស់

បើ​និយាយ​ពី​គ្រឿង​បន្លាស់​សម្រាប់​ឡាន Prius ដូចជា​គ្រឿង​ក្រៅ គ្រឿង​ម៉ាស៊ីន ប្រព័ន្ធ​ភ្លើង ពុំ​មែន​ជា​បញ្ហា​នោះ​ទេ​សម្រាប់ Prius ចាប់​ពី​ស៊េរី ០៤ ដល់ ០៧។ ដោយ​សារ​បច្ចុប្បន្ន​មាន​ជាង​​ជា​ច្រើន​នៅ​តាម​ការាស​ ដែល​មាន​ជំនាញ​ធ្វើ​ប្រភេទ​ឡាន Prius នេះ។ កត្តា​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រភេទ​ឡាន Prius មួយ​ទឹក​នេះ​ ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន។​

២.ប្រព័ន្ធ​ខាង​ក្នុង​

ធៀប​រថយន្ត​មួយ​ទឹក​ដទៃទៀត ​រថយន្តកូនកាត់នេះក៏​​មានភាព​ទំនើប​ទាន់សម័យ​ដែរ​។ ប្រព័ន្ធ​ខាង​ក្នុង​របស់​ឡាន Prius មាន​បំពាក់​ប្រព័ន្ធ​សោ​ស្វ័យប្រវត្តិ (Smart Key assist) ហើយ​ក៏​មាន​បំពាក់​ប្រព័ន្ធ ABS, VSC, Navigation system, Laser Lamp, JBL Speaker មាន​លក្ខណៈ​ទំនើប​ដូចប្រភេទ​ឡាន Corolla, Camry ជាដើម។

៣.រូបរាង

បើ​និយាយ​ពី​រូបរាង​វិញ Prius មួយ​ទឹក​ ជា​​ជម្រើស​ដំបូង​សម្រាប់​អ្នក​មានលុយ​សម​ល្មម និង​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ​។ ជា​មួយ​រូប​រាង​តូច​ បើ​ធៀប​ទៅ​ប្រភេទ​ឡាន​មួយ​ទឹក​ផ្សេង​ទៀត អាច​ទៅ​ណា​មក​ណា​ចុះ​ចំណោម​គេ។ ​ម្យ៉ាង​ទៀត រាង​ប៉ុណ្ណេះ Prius អាច​ដាក់​មួយ​គ្រួសារ​មាន​គ្នា ៤ ទៅ ៥ នាក់​បាន​ដោយ​គ្មាន​បញ្ហា។

ប្រសិន​បើ​អ្នក​ចង់​បាន Prius កាន់​តែ​ទំនើប និង​រាង​កាន់​តែ​ស្អាត អាច​ទិញ​ពួក​ស៊េរី​ចាប់​ពី ២០១០ ឡើង​ព្រោះ​វា​បាន​កែ​ប្រែ​រូប​រាង​ថ្មី​ជា​មួយ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប។

៤.កម្រិត​ស៊ីសាំង

ដោយ​សារ​ឡាន Prius ជា​ប្រភេទ​ឡាន​កូន​កាត់​សាំង និង​អគ្គិសនី និង​ដំណើរ​ការ​ដោយ​អាគុយ​ជា​មួយ​ប្រព័ន្ធ Hybrid System ដែល​វា​ជួយ​កាត់​បន្ថយ​អត្រា​ស៊ី​សាំង​តិច​បំផុត បើ​ធៀប​ជា​មួយ​រថយន្ត​ម៉ូដែល​ផ្សេង សម្រាប់​ការ​បើក​បរ​ក្នុង​ក្រុង។

៥.តម្លៃ

ជា​ប្រភេទ​ឡាន​កំពុង​ពេញ​និយម​ក្នុង​ស្រុក​មាន​​​ច្រើន​ជម្រើស​ហើយ​តម្លៃ​មាន​ចាប់​ពី ១០ ០០០ ដុល្លារ​ ឡើង​ទៅ សម្រាប់​ម៉ូដែល​ស៊េរី​ឆ្នាំ ២០០៤ រហូត​ដល់ ជាង ១៧ ០០០ ដុល្លារ​ សម្រាប់​ស៊េរី​ឆ្នាំ ២០០៧ និង​ខុស​គ្នា ២ ០០០ ទៅ ៣០០០ ដុល្លារ តាម​ពណ៌ និង Option ជា​ដើម។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជីវភាព​ល្មម អាច​លៃលក​ទិញ​យក​ទៅ​ប្រើប្រាស់​បាន។

៦.ទីផ្សារ​លក់​ចេញ

ដោយ​សារ​ជា​ប្រភេទ​ឡាន​ដែល​មាន​តម្រូវ​ការ​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់ ប្រភេទ​ឡាន Prius មួយ​ទឹក​នេះ​មិន​ពិបាក​រក​ទិញ​និង​លក់​ចេញ​ឡើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី