វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ Jaguar Land Rover ប្រកាស​ដកខ្លួន​ ពី​ពិព័រណ៍រថយន្តពិភពលោកធំ​បំផុត

  • 2018-12-05 06:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តប្រណីតអង់គ្លេស Jaguar Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេសធំបំផុតមួយ នឹងត្រូវអវត្តមាននៅក្នុងការតាំងពិពរណ៍យានយន្តធំបំផុតមួយរបស់ពិភពលោក 2019 Geneva Motor Show ដោយសារតែបញ្ហាហិរញ្ញវត្ថុ ដែលក្រុមហ៊ុនកំពុងជួបប្រទះនាពេលសព្វថ្ងៃនេះ។

បើតាមសារព័ត៌មាន AutocarIndia បានឲ្យដឹងថា ក្រុមហ៊ុន Jaguar Land Rover បានបញ្ចេញទិន្នន័យនៃការលក់រថយន្តរបស់ខ្លួននៅជុំវិញពិភពលោក ដោយមានការធ្លាក់ចុះដល់ទៅ ១៣,២ ភាគរយឯណោះ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៨។ កាលពីចុងខែកញ្ញាឆ្នាំ ២០១៨ នេះ បើតាមសម្ដីរបស់លោក Ralf Speth ជា CEO ក្រុមហ៊ុន Jaguar Land Rover បានបន្ទោសទៅលើកត្តា ៤ យ៉ាងដែលធ្វើឲ្យការលក់រថយន្តរបស់ខ្លួនធ្លាក់ចុះយ៉ាងគំហុកដូច្នេះ ដែលវាមកពី៖

  • តម្រូវការក្នុងទីផ្សារប្រទេសចិនមិនសូវមានច្រើនដូចមុន
  • ភាពមិនប្រាកដប្រជាក្នុងបញ្ហារថយន្តប្រើប្រាស់ម៉ាស៊ូត
  • ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហគមន៍អឺរ៉ុប Brexit
  • គោលការណ៍ថ្មីរបស់ EU ក្រោមពាក្យកាត់ WLTP (Worldwide harmonized Light vehicle Test Procedure)

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនរថយន្តអង់គ្លេសមួយនេះ កំពុងរកវិធីប៉ះប៉ូវនូវការខាងបង់របស់ខ្លួន ដោយការកាត់បន្ថយចំណាយ និងព្យាយាមឲ្យមាន “ភាពបំផ្លិចបំផ្លាញ” ដល់ហិរញ្ញវត្ថុខ្លួនតិចបំផុតតាមដែលអាចធ្វើបាន ដោយខ្លួននឹងមិនមានមុខក្នុងការតាំងពិព័រណ៍យក្សនៅក្នុងប្រទេសស្វីសនោះឡើយ។ យ៉ាងណាមិញ ក្រុមហ៊ុន TaTa ដែលជាក្រុមហ៊ុនមេរបស់ Jaguar Land Rover នេះ នឹងមានវត្តមានដដែលនៅក្នុងកម្មវិធីនេះ។

ក្រៅពីក្រុមហ៊ុនផលិតរថយន្តប្រណីតអង់គ្លេសនេះ ក្រុមហ៊ុនយក្សអាមេរិក Ford និងក្រុមហ៊ុនរថយន្តស៊ុយអែត Volvo ក៏នឹងមិនមានវត្តមានក្នុងពិព័រណ៍ Geneva Motor Show 2019 ឆ្នាំក្រោយនេះដែរ ដោយ Ford បានលើកឡើងថា ក្រុមហ៊ុនខ្លួនគ្មានរថយន្តម៉ូដែលថ្មីដែលគួរនឹងបង្ហាញ ហើយ Volvo ងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍរថយន្តរបស់ខ្លួនវិញ ជាជាងបង្ហាញរថយន្តដែលខ្លួនកំពុងមាននៅលើឆាកអន្តរជាតិ។

ចុចអាន​៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី