ស៊េរីខ្ពស់ផុតលេខ Qualcomm ប្រកាសបន្ទះឈីប Snapdragon 855 គាំទ្រប្រព័ន្ធ 5G
- 2018-12-05 11:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊េរីខ្ពស់ផុតលេខ Qualcomm ប្រកាសបន្ទះឈីប Snapdragon 855 គាំទ្រប្រព័ន្ធ 5G
ចន្លោះមិនឃើញ
នាព្រឹត្តិការណ៍ Snapdragon Technology Summit នៅរដ្ឋ Hawaii សហរដ្ឋអាមេរិក ក្រុមហ៊ុនយក្ស Qualcomm បានចេញផ្សាយជាផ្លូវការនូវបន្ទះឈីបជំនាន់ក្រោយ Snapdragon 855 សម្រាប់បំពាក់លើស្មាតហ្វូនកំពូល។
ចំណុចរសើបនៃជំនាន់ 855 គឺអាចគាំទ្រនូវដំណើរការអ៊ីនធឺណិតល្បឿនលឿន 5G ដែលមាន Download Speed ខ្ទង់ជីហ្គាប៊ីតក្នុងមួយវិនាទី។ តាមការបង្ហើបពីនាយកគ្រប់គ្រងលោក Cristiano Amon បានថ្លែងបញ្ជាក់ថាក្រុមហ៊ុនផលិតស្មាតហ្វូន Android នឹងមានយ៉ាងតិចឧបករណ៍មួយម៉ូឌែល របស់ខ្លួនគាំទ្រ 5G នាចុងឆ្នាំ ២០១៩។
អំឡុងពេលថ្លែងសន្ទរកថាក្រុមហ៊ុនក៏បានបង្ហាញពីបណ្ដាដៃគូសហការអភិវឌ្ឍជាមួយ Qualcomm លើប្រព័ន្ធ 5G នាពេលបច្ចុប្បន្ន ដោយរួមមាន Asus, Fujitsu, Google, HMD, HTC, InSeeGo, LG, Motorola, Netgear, NetComm Wireless, OnePlus, Oppo, Samsung, Sharp, Sierra Wireless, Sony, Telit, Vivo, WingTech, WNC, Mi និង ZTE។
មានការពង្រឹងជាច្រើនក្នុងបន្ទះឈីបសេរ៊ីឆ្នាំ ២០១៨ នេះ ដោយនឹងផ្តល់ជូននូវល្បឿនដំណើរការ AI លឿនជាងមុន ៣ ដងធៀបនឹងជំនាន់ចាស់ Snapdragon 845 ក្នុងកិច្ចពង្រឹងវិស័យហ្គេមនិងបទពិសោធន៍ប្រើប្រាស់ AR។ បន្ថែមពីនេះក៏មានប្រើប្រាស់នូវបន្ទះសៀគ្វី 7nm តូចជាងមុន 10nm ដើម្បីពង្រឹងការសន្សំសំចៃថាមពលនិងល្បឿនដំណើរការម៉ាស៊ីនព្រមគ្នា។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ដឹងតែកក្រើកទៀតហើយ! Huawei អញ្ជើញ Bella មកប្រទេសកម្ពុជា
ទាយមើលថាហ្គេមណា គេដោនឡូដដាក់លើ iPhone ច្រើនជាងគេនៅឆ្នាំ ២០១៨?