Chris Brown ស្វែងរកកំពូលតារា K-Pop សហការផលិតបទចម្រៀងថ្មី សម្រាប់ឆ្នាំ២០១៩
- 2018-12-11 03:28:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chris Brown ស្វែងរកកំពូលតារា K-Pop សហការផលិតបទចម្រៀងថ្មី សម្រាប់ឆ្នាំ២០១៩
ចន្លោះមិនឃើញ
តាមសេចក្ដីរាយការណ៍ព័ត៌មាននៅថ្ងៃទី ១១ ខែធ្នូនេះ បានបញ្ជាក់ថា តារាចម្រៀង Chris Brown ថ្មីៗនេះ បានចុះកុងត្រាជាមួយក្រុមហ៊ុន Contents Deal ដែលជាសាខាមួយរបស់ K-Star Music ក្នុងគោលបំណងស្វែងរកកំពូលតារាចម្រៀងប្រចាំ K-Pop ដើម្បីសហការគ្នាបង្កើតបទចម្រៀងថ្មីរួមគ្នា សម្រាប់ឆ្នាំ ២០១៩។
តាមព័ត៌មាននោះបានបញ្ជាក់ថា Chris Brown បច្ចុប្បន្នកំពុងស្វែងរកឱកាសដើម្បីសហការគ្នាជាមួយតារាកូរ៉េ និងចិនមួយចំនួន ក្នុងនោះរួមមានសមាជិកក្រុមចម្រៀងល្បីណាមួយដែរ សម្រាប់ចូលរួមបង្កើតបទចម្រៀងថ្មីរួមគ្នាជាមួយលោក ដែលគ្រោងនឹងចេញនៅឆ្នាំ ២០១៩ខាងមុខនេះ។
ជាការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន ខាង Contents Deal បានថ្លែងថា៖ "បច្ចុប្បន្នពួកយើងកំពុងចរចាជាមួយតារាបរទេសជាច្រើន ក្នុងនោះរួមមាន Chris Brown ផងដែរ តារាមួយចំនួនកំពុងស្ថិតក្នុងការចរចាចុងក្រោយ និងមួយចំនួនទៀតក៏ត្រូវរ៉ូវគ្នារួចរាល់។ ពួកយើងមានគម្រោងបញ្ចេញកិច្ចការមួយចំនួន នៅដើមខែមករា ឆ្នាំក្រោយនេះ"៕