ព័ត៌មានច្បាស់ៗពីវគ្គ១៦ក្រុម UCL ប្រព្រឹត្តិទៅដូចម្ដេច
- 2018-12-13 01:06:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានច្បាស់ៗពីវគ្គ១៦ក្រុម UCL ប្រព្រឹត្តិទៅដូចម្ដេច
ចន្លោះមិនឃើញ
ការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូលបានចប់ជាស្ថាពរត្រឹមយប់មិញនេះ ក្នុងនោះក្រុម១៦ត្រូវឡើងទៅប្រជែងវគ្គបន្ត។
វគ្គក្នុងពូលពី A ដល់ H បានប្រកួតគ្នាយ៉ាងក្ដៅគគុកចាប់តាំងពីខែសីហាមក ហើយទីបំផុតក្រុមដែលកក់កៅអីទៅវគ្គ១៦ក្រុមមានដូចជា Ajax, Dortmund, Manchester City, Real Madrid, Atletico, Juventus, Manchester United, Roma, Barcelona, Liverpool, PSG, Schalke, Bayern, Lyon, Porto និង Spurs។
ការចាប់ឆ្នោតរើសគូវគ្គ១៦ក្រុមនឹងធ្វើនៅថ្ងៃចន្ទ ទី១៧ ខែធ្នូ នៅទីក្រុង Nyon ប្រទេសស្វីស ប៉ុន្តែមុនការចាប់ឆ្នោតមកដល់ Sabay សូមបង្ហាញរឿងមួយចំនួនឲ្យប្រិយមិត្តដឹងកាន់តែច្បាស់៖
ក្រុមទាំង១៦ នឹងបែងចែកទៅជា២ គឺក្រុមលេខ១ និងលេខ២ ដោយផ្អែកលើចំណាត់ថ្នាក់ក្នុងពូល។
ក្រុមលេខ១ក្នុងពូល នឹងត្រូវប៉ះក្រុមលេខ២មកពីពូលផ្សេង។
ក្រុមដែលជួបគ្នាក្នុងពូលនឹងមិនជួបគ្នានៅវគ្គ១៦ក្រុមចុងក្រោយនេះទៀតទេ។
ក្រុមមកពីលីគតែមួយក៏មិនជួបគ្នានៅវគ្គនេះដែរ ឧទាហរណ៍ Real Madrid មិនអាចជួប Barcelona។
នៅវគ្គ១៦ក្រុមនេះ ក្រុមលេខ១ នឹងធ្វើការប្រកួតជើងទីមួយនៅក្រៅទឹកដី នៅថ្ងៃទី១២/១៣ ខែកុម្ភៈ ឬថ្ងៃទី ១៩/២០ ខែកុម្ភៈ ហើយជើងទីពីរក្នុងទឹកដីនៅថ្ងៃទៅ ៥/៦ ខែមិនា ឬ ១២/១៣ ខែមិនា ឆ្នាំ២០១៩៕