ខួប​ ១២០ឆ្នាំក្រៅពីចែករង្វាន់សន្ធឹក Pepsi ឆ្លៀតប្រាប់ប្រវត្តិមិនធម្មតាជាង ៥៥ឆ្នាំនៅកម្ពុជា

  • 2018-12-17 04:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៨​នេះ Pepsi បាន​រៀប​ចំ​កម្មវិធី​ពិសេស​ "Pepsi Generations"ដើម្បី​អបអរ​ភាព​រីក​ចម្រើន​ និង​ជោគជ័យ​របស់​ខ្លួន​ជុំវិញ​ពិភព​លោករ​យៈពេល​ប្រមាណ​ ១២០​ឆ្នាំ​មក​នេះ។ ​កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​ជាង ៦០​ ​ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែលមាន​វត្តមាន​ភេសជ្ជនេះ​៥៥ឆ្នាំមកហើយ​។ ក្នុង​ឱកាស​ដ៏ពិ​សេស​​នេះ​ Pepsi ​ក៏​នាំ​មក​នូវ​ការ​រចនា​កំប៉ុង ៦ ជំនាន់ គឺ ឆ្នាំ១៩៤០ ១៩៥០​ ១៩៦០ ១៩៨០ ២០០០​ និង ២០១៨​ ដែល​ជា​ការ​រចនា​ពិសេស​បំផុត និង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា។

អ្វី​ដែល​ពិសេស និង នឹក​ស្មាន​មិន​ដល់​ថា ​រោងចក្រ Pepsi នៅ​កម្ពុជា បាន​បើក​​ដំបូង​នៅ​ដើម ទសវត្ស​ឆ្នាំ​១៩៦០ ក្នុង​សម័យ​សង្គមរាស្ត្រ​និយម។ ពេល​នោះ​ Pepsi ​ថៃ បាន​ដាក់​ទុន​ជា​មួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដោយ​បាន​សាងសង់​រោងចក្រ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ​ដើម្បី​ផលិត លក់​ក្នុង​ស្រុក និង​នាំ​ចេញ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ថៃ។ នៅ​ឆ្នាំ១៩៧៥ ​ក្រោម របប​ខ្មែរ​ក្រហម រោងចក្រ Pepsi បាន​ផ្អាក​ដំណើរ​ការ។ ក្រោយ​មក រោង​ចក្រ Pepsi បាន​ក្លាយ​ទៅ​ជា​ទីតាំង​ទេសចរណ៍​មុន​ពេល​ដែល​វា​ត្រូវ​បាន​អភិវឌ្ឍ​ទៅ​ជា​រោងចក្រ​ផលិត​ទឹក​ស្អាត​ក្នុង​បាត់ដំបង។

បច្ចុប្បន្ន ភេសជ្ជ Pepsi ត្រូវ​បាន​ផលិត​ឡើង​ដោយ​រោងចក្រ​ធំ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល មានទីតាំង​ប្រភ​ព​ទឹកស្អាត ស័ក្ដិសម​ផលិត​ភេសជ្ជ​បំផុត​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ទាន់ សម័យ​ដែល​នេះ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ Pepsi រីក​ចម្រើន ​និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ។

រោងចក្រចាស់​ Pepsi នៅបាត់ដំបង

ឱកាស​ពិសេស​យ៉ាង​នេះ Pepsi ក៏​មិន​ភ្លេច​ប្រូម៉ូសិន​ពិសេស​ដែរ ដោយ​លើក​នេះ​មាន​រង្វាន់ជាច្រើន​កំពុង​រង់​ចាំ​អ្នក ដោយលោកអ្នកគ្រាន់តែ ជាវ​​​ភេសជ្ជៈ ​ Pepsi​ Generation គម្រប​លឿង​ឥលូវនេះ​ ហើយ​ពិនិត្យលេខកូដ ៨ខ្ទង់ក្រោម​គម្របដប រួចចុច​8888ជា​មួយ​លេខ ៨ខ្ទង់​នោះ ​បន្ទាប់មកចុច​បញ្ជូន​ជា​ការ​ស្រេច (8888​លេខកូដ៨ខ្ទង់#​បញ្ជូន​)​​ ដើម្បីមានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច​ជា៖

  • ម៉ូតូ​ Honda ​Scoopy ស៊េរីថ្មី ១០០​រង្វាន់

  • សាច់ប្រាក់សរុប​រហូត​ដល់​ ៥០ ០០០​ដុល្លារ​​ នៅ​ក្រោមគម្របដប

  • រង្វាន់​ពីប្រព័ន្ធ​​ទូរ​ស័ព្ទ Smart​​ សរុប ៨លាន​ដុល្លារ​

ចាំអីទៀត ប្រញាប់ឡើង!​ រង្វាន់ច្រើនម្ល៉ឹងចៃណា​មិន​បានឈ្នះ​មួយ​ហ្នឹង​គេ។

​ព័ត៌មាន​បន្ថែម ពី Pepsi Generations សូមចូលទៅកាន់ www.facebook.com/pepsicambodia/​​​

អត្ថបទ៖ លីដា