ជាតារាភាពយន្ត តែ អ៊ឹង និមល រកប្រាក់ពីច្រៀងបានច្រើនជាងសម្ដែង ទៅទៀត
- 2018-12-19 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាតារាភាពយន្ត តែ អ៊ឹង និមល រកប្រាក់ពីច្រៀងបានច្រើនជាងសម្ដែង ទៅទៀត
ចន្លោះមិនឃើញ
បើនិយាយពីភាពល្បីល្បាញ កញ្ញា អ៊ឹង និមល ត្រូវមហាជនស្គាល់តាមរយៈការសម្ដែង និងម៉ូដែល ប៉ុន្តែបើនិយាយពីប្រាក់ចំណូលវិញ ប្អូនស្រីរបស់នាយ ទុយ បែរជារកបានច្រើនពីការច្រៀងទៅវិញ។ តារាស្រីកម្ពស់ខ្ពស់ រូបនេះ ប្រាប់ថា ចម្រៀងអាចធ្វើឲ្យខ្លួនរកបានច្រើន ឆ្ងាយជាងសម្ដែងទៅទៀត បើទោះនិមល មិនមែនជាតារាចម្រៀងកំពូល ក៏ដោយ។
យ៉ាងនេះក្តី តារាម៉ូដែលវិវត្តជាតារាសម្តែងរូបនេះ មិនបញ្ជាក់ថា រកបានច្រើនប៉ុន្មាននោះទេ ។ តែក្នុងមួយខែៗ ជាធម្មតា ស្រីស្អាតចង្កេះមួយក្ដាប់ អាចរកចំណូលបានខ្ទង់ពាន់ដុល្លារ ដោយភាគច្រើនច្រៀងតាមបណ្ដាខេត្តឆ្ងាយៗ និមលអាចរកកម្រៃបានកាន់តែច្រើន ផងដែរ។ ក្រៅពីនេះ និមលថា នឹងត្រៀមចេញបទចម្រៀង Original Song អត្ថន័យចាក់ដោត សម្រាប់ទស្សនិកជន ឆាប់ៗនេះទៀតផង។
ពិធីការីនី រូបនេះ បន្តថា ពេលខ្លះមានផលិតករជាច្រើនទាក់ទងមកឲ្យសម្ដែង ប៉ុន្តែដោយសារមិនសូវមានពេលវេលា ហើយណាមួយគិតថា អំឡុងខែនេះ បើទទួលសម្ដែងអាចខាត ដូច្នេះនាងចង់ទទួលចម្រៀងលើឆាកតន្ត្រីច្រើនជាង។
សម្រាប់ស្រីស្អាតទម្រង់មុខ V បង្ហើបថា ទាំងសម្ដែង និងច្រៀង គឺស្រលាញ់ដូចគ្នា និយាយទៅឲ្យតែថាការងារទាក់ទងនឹងសិល្បៈ និមលពិតជាពេញចិត្តធ្វើខ្លាំងណាស់។ ប៉ុន្តែពេលខ្លះ ពេលវេលាមិនសូវអំណោយផល ទើបមិនសូវបានទទួលការសម្ដែងឲ្យបានច្រើន។
ទោះជាយ៉ាងណា អ៊ឹង និមល កំពុងលៃលកពេលវេលា ដើម្បីអាចឆ្លៀតបង្ហាញទេពកោសល្យ ជូនទស្សនិកជនគ្រប់ទម្រង់សិល្បៈ ដើម្បីបំពេអារម្មណ៍អ្នកគាំទ្រ ឲ្យសប្បាយរីករាយ៕